ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំពុងអនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តកើនឡើងប្រមាណ ៦,៣ ភាគរយ នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ខ្ពស់ជាងឆ្នាំមុន ដែលត្រូវបានប៉ាន់ស្មាន់ ៥ ភាគរយ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤...
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ខែកក្កដានេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្ទីរជំនាញស្ថាប័នពាក់ព័ន្ធទាំងអស់ ពន្លឿនការដោះស្រាយបញ្ហានានា ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ថ្លែងបែបនេះ ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្រ្តីមកពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋសរុប ១២០០នាក់ ស្ថិតក្នុងបរិវេណវត្តប្រាសាទរាជាសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ក្នុងវេទិការនោះដែរឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ...
ភ្នំពេញ ៖ សហគ្រិនខ្មែរកែច្នៃផលិតផលក្នុងស្រុកមួយ ត្រូវបានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកស្ទួយនិងជួយស្វែងរកទីផ្សារ សម្រាប់ការចែកចាយផលិតផល ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសការនាំចេញទៅប្រទេសថៃ ដើម្បីជួយគាំទ្រដល់ផលិតផលខ្មែរ ជាពិសេសផលិតផលដែលកើតចេញពីសហគ្រិនជាស្រ្តី។ លោកស្រី ញ៉ែម ច័ន្ទនី ម្ចាស់សហគ្រាស ហេង ច័ន្ទនីអង្គរមាស លើកឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយ សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលបាន បង្ហាញនូវឆន្ទៈយ៉ាង មោះមុត នៃការលើកស្ទួយសហគ្រាសធុនមីក្រូ...
ផ្លូវកៅស៊ូពីរជាន់ចំនួន ១ខ្សែ មានប្រវែង ៣,៥០០ម៉ែត្រ នៅក្នុងភូមិពាក់ស្ពា នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមការងារអន្ដរក្រសួងចំនួន២ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែទាំផ្លូវ។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្មលេខ ១៨០ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជទបទ ជាសេនាធិការ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះមានផ្លូវចាក់បេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីជនបទ...
គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំដាក់ផែនការ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ស្ដីពីព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវិត្តសាស្ត្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។...
នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ រដ្ឋបាលខេត្តកណ្តាលគ្រោងនឹងរៀបចំការប្រគំតន្ត្រីធំ អបអរសាទរការបើកការដ្ឋានផ្លូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកណ្ដាល បានរៀបចំដាក់តាំងបង្ហាញផ្ទាំងប៉ាណូ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដោយផ្លូវសំខាន់ៗមួយចំនួនផងដែរ។ លោក ជៀម ខូយ ប្រធានក្រុមប្រឹក្សាសង្កាត់តាខ្មៅ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៩ ខែកក្កដានេះថា មកដល់ពេលនេះ ក្រុមការងារសង្កាត់តាខ្មៅ បានទទួលការណែនាំរួចហើយ ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ឲ្យរៀបចំសម្អាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់ បញ្ចៀស ការលក់ដូរ...
ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានដើម្បីសាងសង់ សហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការការអបអរសាទរ ជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្មនេះឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។ ជួបសម្ភាសន៍រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះលោក ផាត់ ហ៊ុន សហជីពកម្មករកម្ពុជា (CLUF) បាននិយាយថាដោយសារថ្ងៃប្រកាសបើកការដ្ឋានផ្លូវការព្រែកជីកហ្វូណនតេជោចំថ្ងៃកម្មករនិយោជិតធ្វើការងារ ដោយខកខានមិនបានចូលរួមអបអរសាទរដោយផ្ទាល់ តាមរយៈការជួបជុំធ្វើពិធីទូងស្គរ និងវាយជួងជាដើម ប៉ុន្តែរូបលោកក៏ដូចជាកម្មករ កម្មការិនីជាច្រើននាក់ផ្សេងទៀតពិតជាសប្បាយចិត្តនិងគាំទ្រ...
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលចិន បានរៀបចំពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដោយប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី...
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា ដែលដឹកនាំដោយ ឯកឧត្តម Iwaki Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងជាប្រធានសមាគម, នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម Iwaki Mitsuhide ប្រធានសមាគមមិត្តភាពកម្ពុជា-ហ្វូគូស៊ីម៉ា...
កំពង់ធំ៖ ជំនន់ទឹកភ្លៀងដំបូង ធ្វើឲ្យផ្នែកខ្លះនៃស្រុកចំនួន២ និងក្រុងស្ទឹងសែន រងផលប៉ះពាល់ដំណាំស្រូវប្រមាណជាង ៣០០ ហិកតា និងខូចខាតជិត ១០០ហិកតា។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញចុះ ពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងការជន់លិចដោយជំនន់ ទឹកភ្លៀងនៅស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់...