នៅថ្ងៃទី១២ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ស្រី១៦៧នាក់ មាន ២៨សញ្ជាតិ រួមមាន ៖ រវ៉ាន់ដា កាមេរូន...
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ...
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យការតបណ្តាញទឹកស្អាតទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ឯកឧត្តម គន់ គីម បានកោតសរសើរក្រុមការងារដែលបានខិតខំពន្លឿនការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបានបន្តមកដល់ថ្ងៃនេះ ដែលសម្រេចលទ្ធផលបានប្រមាណ៩៥ភាគរយ។ ឯកឧត្តម គន់ គីម បញ្ជាក់ថា ផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាសម្រាប់ប្រជាពលរដ្ឋភៀសសឹក ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក...
ភ្នំពេញ ៖ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ គឺរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា និងចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ តាមការគ្រោងទុកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា និងចិន និងធ្វើនៅទីស្តីការក្រសួងការបរទេស...
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់ក្រុមការងារទាំងអស់ លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ និងបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ធ្វើឱ្យព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រាន្ត និងរូបឯកឧត្តមផ្ទាល់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់...
កម្ពុជា និងកាណាដា បានប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ការប្រកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួម និងសហការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត។ ឯកឧត្តមបានថ្លែងថា «ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និង ជនភៀសសឹក គ្រប់វេលា»! ជូនចំពោះបងប្អូនវិស័យឯកជនគ្រប់ប្រភេទ និងបងប្អូនអាជីវករទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ...
សិប្បករខ្មែរ បានចាត់ទុកព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាការជួយផ្សព្វផ្សាយឱ្យសាធារណៈជនបានស្គាល់ផលិតផលរបស់ពួកគាត់ និង ជួយជ្រោមជ្រែងដល់ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុក ជំរុញកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង និងជំរុញ ពង្រីកការប្រកួតប្រជែង ជាពិសេសការនាំចេញផលិតផលរបស់កម្ពុជា។ សិប្បករខ្មែរដែលដាក់តាំងបង្ហាញ និងលក់ផលិតផលនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅ រាជធានីភ្នំពេញ ថ្លែងលើកឡើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការអភិវឌ្ឍវិស័យគ្រាសធុនតូច និង មធ្យម និងសិប្បកម្ម, រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឯកជន តាមរយៈការផ្តល់កម្ចីឥណទាន និងការលើកទឹកចិត្តផ្នែក ពន្ធដារជាដើម...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ច តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនវីរកងទ័ពសមរភូមិមុខរបួស និងមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ។ ក្នុងកិច្ចស្វាគមន៍ ឧត្តមសេនីយឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានរាយការណ៍សង្ខេប ស្ដីពីស្ថានភាពទូទៅ និងការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ...
អាណិកជនខ្មែរ និងភ្ញៀវទេសចរអន្តរជាតិនានា បាននាំគ្នាអញ្ជើញដំណើរទៅប្រទេសគេវិញជាបណ្តើរៗ ក្រោយពីបានអញ្ជើញមកដើរកម្សាន្តសប្បាយទស្សនាកម្ពុជា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលទើបនឹងចប់នៅក្នុងសប្តាហ៍មុននេះ។ ភ្ញៀវទេសចរអន្តរជាតិ និងអាណិកជនខ្មែរនៅប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមេសាថា ការដើរកម្សាន្តមកកម្ពុជា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងសប្តាហ៍មុននេះ សំគាល់ឃើញថា គ្រប់គោលដៅទេសចរណ៍នានា និងនៅតាមជនបទស្រុកស្រែដាច់ស្រយ៉ាលនានា គឺសុទ្ធតែមានតុបតែង ធ្វើបុណ្យទានអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងមានការបង្កើតកម្មវិធីសាសនា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រីយ៍ជាច្រើន មានភាពសប្បាយរីករាយខ្លាំង ហើយបទពិសោធន៍ការដើរកម្សាន្តនេះ ធ្វើឲ្យគេទទួលបានអនុស្សាវរីយ៍...