ក្នុងជំហានដ៏ធំមួយឆ្ពោះទៅរកការធ្វើទំនើបកម្មរដ្ឋ ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គសុខាភិបាល» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងគោលបំណងកែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងមន្ត្រីសុខាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានការលើកកម្ពស់គួរឱ្យកត់សម្គាល់លើសេវាសុខាភិបាលសាធារណៈ ពោលគឺយកការថែទាំសុខភាពសាធារណៈ ការទទួលខុសត្រូវ និងសុវត្ថិភាពអ្នកជំងឺជាចម្បង។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលទៅទទួលសេវានៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព កំណែទម្រង់នេះមានន័យថាជាការថែទាំប្រកបដោយសមត្ថភាពជាងមុន។ មាត្រា៤៦ នៃព្រះរាជក្រឹត្យនេះ តម្រូវឱ្យមន្ត្រីសុខាភិបាលទាំងអស់ចូលរួមជាកំហិតនូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ដើម្បីធ្វើបច្ចុប្បន្នកម្មចំណេះដឹង បង្កើនសមត្ថភាពវិជ្ជាជីវៈ និងជំនាញគ្រប់គ្រងរបស់ពួកគេ។ អ្វីដែលកាន់តែសំខាន់នោះគឺ ព្រះរាជក្រឹត្យនេះ បានតម្រូវឱ្យគោរពយ៉ាងតឹងរ៉ឹងនូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងក្រមប្រតិបត្តិមន្ត្រីរាជការស៊ីវិល។ ដើម្បីការពារផលប្រយោជន៍សាធារណៈ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដោយមិនត្រូវបោះចោលសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗផ្ដេសផ្ដាស ដើម្បីរក្សាសោភណភាពធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរបន្ថែម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធអគារនិងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងតំបន់ទេទឹកពុះ ដោយផ្តោតលើរូបមន្តអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងធានាការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។ សម្តេចធិបតី...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញចំណារលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេចតេជោ បានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ភាពធន់ខាងសេដ្ឋកិច្ចរបស់កម្ពុជា បានបង្ហាញច្បាស់ចាប់តាំងពីដំណាក់ការកូវីដ-១៩ រហូតមកដល់ពេលនេះ ខណៈរាជរដ្ឋាភិបាលមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្សពីរដងក្នុងមួយខែ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោបានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ...
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងាររ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក សាម៉េន សុខា អនុប្រធាន NEA តំណាងលោកជំទាវប្រធាន សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ សមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្តខណ្ឌព្រែកព្នៅ និង ស.ស.យ.ក. ខណ្ឌ បានរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ បឹងប្រិយ៍...
រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីពន្លឿន និង សម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ លោកជំទាវ Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ម្សិលមិញនេះ, លោកជំទាវបាន...
នាថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដែលទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារនីហរណអាហរណកូរ៉េ (KEXIM Bank)។ ក្នុងដំណើរចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា...
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងសរុបជាង ១៩២ លានដុល្លារអាម៉េរិក និងការបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ៣៦៩ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ទ្រទ្រង់ដល់វិស័យអាទិភាព។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដោយបង្ហាញឱ្យដឹងថា ស្ថានភាពបំណុល សាធារណៈបច្ចុប្បន្នរបស់កម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យ កម្រិតទាប»។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំរួមមាន៖...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិ សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយខាងភាគីវៀតណាម បានធ្វើការបណ្តេញ ជន ជាតិវៀតណាមចំនួន ១៨០នាក់ ស្រី ៦០នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម ព្រមទាំងភ្ជាប់ខ្សែទស្សនាប្រាសាទវត្តអធ្វា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា...