ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ នៅក្នុង ៤ ខែ ដើមឆ្នាំ២០២៥នេះ សរុបមានចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១០៣ គម្រោង បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគ ក្នុងខែមេសា ឆ្នាំ២០២៥នេះ បាន ចំនួន ៥៩ គម្រោង មានទុនវិនិយោគសរុបប្រមាណ...
ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ ជាប្រព័ន្ធដែលជួយបង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជា ការរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុ ជាតិ និងការទូទាត់ជាមួយបណ្តាប្រទេសដែលមានកិច្ចសហការជាដើម។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់ អតិថិជន» នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។ វេទិកានេះត្រូវបានរៀបចំឡើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងវិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង...
ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេ សទីម័រឡេស្ដេ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម។ អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្ដេចតេជោបានថ្លែងអំណរគុណ និងបង្ហាញក្ដីរីករាយដែលបានជួបឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ដែលជាមិត្តចាស់ជាថ្មីម្ដងទៀត។...
សិក្ខាសាលានេះ ជាសិក្ខាសាលាទី២៦ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ ឯកឧត្តម...
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកដាតុ ស៊្រីថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោបលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងក្រុមអ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគដោយធ្វើរោងចក្រកៃច្នៃផលិតផលកសិកម្ម ជាពិសេសរោងចក្រកែច្នៃ ស្វាយចន្ទីនៅកម្ពុជានាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ សភាកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាម ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ដាតុ ស៊្រីថាហ៊ា នាថ្ងៃទី៦...
ស្វាយរៀង ៖ តំណាងអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណះ លោកមិន ទួន ដែលទទួលបានផ្ទះគោលនយោបាយរាជរដ្ឋាភិបាល ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងពេលចូលរួមវាស់វែងព្រំប្រទល់ដីផ្ទះ និងដីកសិកម្ម បន្ថែមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវអំគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ ។ បន្ថែមពីនេះ, ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព,...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ គួររំលឹកផងដែរថា តាមរយៈ សេចក្តីជូនដំណឹងលេខ ១៣ គ.ជ.ប...
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅវិមានសន្តិភាព។ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំ មានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់។ ព្រះរាជក្រឹត្យនេះមាន ៧ ជំពូក និង ៤៨មាត្រា។ គួររម្លឹកថា...