ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមកពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់បន្ថែមទៀតជូនសាធារណជនផងដែរថា ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម...
កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ការបញ្ជាក់ការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួប,...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថាយុវជនដែលជាប់កាតព្វកិច្ចយោធានឹងធ្វើការបណ្តុះបណ្តាលដល់ពួកគេឲ្យបានក្លាយជាធនធានមនុស្សរបស់ជាតិហើយក្នុងពេលដែលប្រទេសជាតិមានអាសន្ននោះ ពួកគាត់ទំាងនោះអាចជាកម្លាំងជួយដល់វិស័យការពារជាតិយើង។ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយព្រឹទ្ធសភាកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពី«កាតព្វកិច្ចយោធា»នោះឯកឧត្តមនាយឧត្តមនាយឧត្តមសេនីយ៍ឯក ទៀ សីហា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះនឹងអនុវត្តប្រកបដោយតម្លា ភាព និងគណនេយ្យភាពដូចទៅតាមការសំណូមពររបស់សមាជិកនៃព្រឹទ្ធសភាយ៉ាងដូច្នេះដែរ ហើយក្រសួងការពារជាតិនឹងធ្វើការព្រាងនូវអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីការពារដល់យុវជនជំនាន់ថ្មី នឹងអាចបានអនុវត្តកាតព្វកិច្ចយោធានេះឲ្យបានមានប្រសិទ្ធភាព ជាពិសេសគឺការផ្តល់ឱកាសដល់យុវជនជំនាន់ថ្មីនេះមានការរួមចំណែកក្នុងការការពារជាតិមាតុភូមិ។ ប្រមុខការពារជាតិកម្ពុជា...
នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋចាស់ក្មេងប្រមាណ៦០០០នាក់ ជួបជុំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា លើកទី៩ ឆ្នាំ២០២៦ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ក្នុងវាលពិឃាត នៃរបប ប៉ុល ពត ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ហៅថាសម័យខ្មែរក្រហម) ជាពិសេសជនរងគ្រោះ នៅអតីតមន្ទីរ ស-២១ ។ លោក នី សំណាង ប្រធានផ្នែកពិព័រណ៌ តំណាងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានមានប្រសាសន៍ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា...
ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម។ តាមរយៈសារផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍...
ភ្នំពេញ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានបន្តចុះបំពេញបេសកកម្មការងារតាមដាន និងសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន ដែលបានចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន និងជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់ សេវាគាំទ្រ ធានាដល់ការធ្វើអាជីវកម្មនិងការវិនិយោគប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន Pengbo Group ដឹកនាំដោយ...
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាងនៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុងស្រុកទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការនៃសេវាដឹកជញ្ជូនក្នុងពេលបច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយជាមួយគ្នានោះសម្តេចទាំងទ្វេក៏បាននិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថាថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ...