បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនញមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹកខេត្ត បានចុះពិនិត្យមើលការបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកសម្រាប់ស្រោចស្រព នៅក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ ។ ជាមួយគ្នា នោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានជម្រុញដល់អាជ្ញាធរស្រុក-ក្រុង ធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់...
រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ (Jeju National University) សាធារណរដ្ឋកូរ៉េ ប្រមាណ ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកបាធាយ។ ការពិនិត្យ និងព្យាបាលជំងឺ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤...
ស្ទឹងត្រែង៖កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះប្រសិនបងប្អូនប្រជានេសាទ...
ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។ អង្គប្រជុំបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ឯកឧត្ដម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម (ខ្យល់ពុលខ្លាំង) ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ...
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់អ្នកគាំទ្រ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ វគ្គ ១៦ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ។ ជំនួបដ៏ជក់ចិត្តលើទឹកដីខេត្តសៀមរាបនេះ កងយោធពលខេមរភូមិន្ទ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ស្ទើរមិនអាជឿ ដោយរយៈពេលមិនដល់ ២០នាទីផង ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីអង្គរថាយហ្គឺរ...
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មករាសប្ដាហ៍នេះ ថា លោកមិនប្រាកដថា សហរដ្ឋអាមេរិកគួរតែចំណាយអ្វីលើអង្គការណាតូនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកកំពុងការពារសមាជិកណាតូ ប៉ុន្តែពួកគេមិនការពារយើងទេ។ លោក Trump បានទាមទារដដែលៗថាសមាជិកផ្សេងទៀតនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិកមួយនេះ ត្រូវតែចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ ជាការកើនឡើងយ៉ាងខ្លាំងពីគោលដៅ ២% បច្ចុប្បន្ន និងកម្រិតដែលគ្មានប្រទេសសមាជិកណាតូណាមួយ រួមទាំងសហរដ្ឋអាមេរិក បានឈានដល់នាពេលបច្ចុប្បន្ននេះទេ។...
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុមរបស់ខ្លួន បានបង្ហាញនូវភាពដ៏ល្អពីវិស័យបាល់ទាត់កម្ពុជា តាមរយៈការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ បើទោះបីក្រុមលោក បានអស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដក៏ដោយ ។ ការយល់ឃើញថា បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីថ្ងៃពុធកន្លងទៅ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន ។ លោក Pep បានសម្ដែងការសោកស្ដាយ ដែលមិនអាចយកឈ្នះការប្រកួតដ៏សំខាន់នេះ...
Best Real Money Casino Apps The Month Of January 2025 Content Casino Apps That Will Pay Real Cash In The Us 2025 How Do Progressive Goldmine...