រតនគិរី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ពាក្យអរគុណសន្តិភាព មានន័យសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដោយសារការពីមុន ធ្វើដំណើរមកខេត្តរតនគិរីម្ដងៗ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានផ្សព្វផ្សាយឱ្យដឹងថា សម្ដេចបានទូរសព្ទទៅឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ដោយក្នុងជំនួបនេះ សម្ដេចធិបតីបញ្ជាក់ជូនឯកឧត្ដមប្រធានអាស៊ានថា ករណីដែលកម្ពុជាសម្រេចយកបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់ចប់ ជាស្ថាពរ។ ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្ដម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ អំពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនប្រទេ សទាំងពីរ ដែលជំនួបពិភាក្សានេះបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាច ក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា...
ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសរសេរនៅលើបណ្ដាញសង្គមផ្ទាល់របស់ឯកឧត្ដមអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តរក្សាសេចក្ដីថ្លៃថ្នូរក្នុងភាពជាម្ចាស់ទឹកដីស្របច្បាប់។ បណ្ដាញសង្គមផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៦ មិថុនានេះបានរំលេចឱ្យឃើញថា ការវិវ ត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេសការផុសឡើងកាន់តែខ្លាំងក្លានូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ ដែលជាកេរមរតកដូនតារបស់យើង។ សាររបស់ឯកឧត្ដម ហ៊ុន...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើការកែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមងារងារយេនឌ័រ មានចំនួនសរុប ២០នាក់។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ គឺជាគោលដៅមួយក្នុងការបញ្រ្ជាបយេនឌ័រវិស័យមខុងារសាធារណៈ និងជាក្របខណ្ឌការងារដ៏មានសារៈសំខាន់សម្រាប់គ្រប់អ្នកពាក់ព័ន្ធទាំងអស់។ ផែនការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងភាពចាំបាច់ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមកិច្ច និងនយោបាយជាវិជ្ជមានចំពោះស្ត្រីប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ផងដែរ នូវទិសដៅ និងការណែនាំ ធ្វើយ៉ាងណាដើម្បីសម្រេចបាននូវសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈទាំងមូល៕
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន១២នាក់ទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស។ គួបញ្ជាក់ផងដែរកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប សម្រួលពី...
ភ្នំពេញ ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្ទ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង។ តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣(UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំងពីថ្ងៃទី៩ ដល់ទី១១...
( ភ្នំពេញ)៖ នៅព្រឹកថ្ងៃថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក SANUI KAZU MASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJI SAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន...
ស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល លើកកំពស់ជីវភាព និងសុខមាលភាពជូនពលរដ្ឋ មន្ទីរ និងផ្នែកពាក់ព័ន្ធបានចុះជំរឿន ធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានរកឃើញគ្រួសារក្រីក្រចំនួន ៣ម៉ឺន ២ពាន់ ៥៥៩គ្រួសារ និងគ្រួសារងាយរងហានិភ័យចំនួន១ម៉ឺន...
ស្វាយរៀង ៖ ព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង បានសំដែងហឫទ័យ និងទឹកចិត្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដាក់ពាក្យបណ្ដឹង ទៅតុលាការអន្តរជាតិ ICJ ដើម្បីឱ្យជួយដោះស្រាយបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីកងការឈ្លានពានរបស់ កងទ័ពថៃចូលទឹកដីកម្ពុជា កាលពីចុងខែមុន និងបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ផង ។ ព្រះសង្ឃ និងពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលបានតាមដានរឿងព្រំដែនជាមួយថៃ បានគាំទ្រការប្រើប្រាស់ យន្តការតុលាការអន្តរជាតិ ICJ ដោយយល់ឃើញថា ការចរចារកដំណោះស្រាយជាឯកតោភាគី ពិបាកនឹងឈានដល់ភាព ជោគជ័យ ព្រោះបញ្ហានេះ...