សៀមរាប ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសសជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារ ស្ថាបនាស្ពានបេតុង នៅស្រុកជីក្រែង និងផ្លូវក្រាលដីល្បាយក្រួសចំនួន...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ។ ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព, ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នៅទិស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍មន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន...
Articles μâ¿70, 640 100 percent free Spins Contest 100 percent free From the Bitcoincasino United states Join Or Register To monitor Their Put Incentives! What are...
ភ្នំពេញ ៖ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអនុរក្សពន្ធនាគារនាំខ្លួនពីពន្ធនាគារព្រៃស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមការកាត់ទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល១០ខែរួចមក ។ អង្គសវនាការនេះដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ ។ តុលាការបានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីអគ្គលេខាធិការជាសេនាធិការ ដែលត្រូវអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) នៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសន្និបាតនេះឱ្យសកម្ម និងផុលផុស។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនការងារ មុនពេលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចេញដំណើរទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងសប្តាហ៍នេះ។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនេះ បានធ្វើឡើងនៅព្រឹកចន្ទថ្ងៃទី ១៤ ខែតុលា...
ភ្នំពេញ ៖ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ កំពុងផលិតសម្ភារៈសម្រាប់បម្រើការហែក្បួននិងសម្រាប់តុបតែងលម្អឆាកសិល្បៈ ដែលនឹងត្រូវសម្តែងនៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ ” ស្នាមញញឹមនៃកម្ពុជា ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោក អ៊ាន សុធាវី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ថ្លែងប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៤ ខែតុលា...
ភ្នំពេញ ៖ វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរ បង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ ដោយត្រូវពង្រីកនូវ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មកាន់តែមានសក្តានុពល ឆ្លើយតបទៅនិងទីផ្សារដែលកំពុងប្រកួតប្រែង។ ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក្រោមចំណងជើងថា «គ្មាន នរណាកើតមកក្រទេ» បានធ្វើការចែករំលែកក្រោមប្រធានបទ ភាពជាអ្នកដឹកនាំសហគ្រិន នៅក្នុងវេទិកាជំនួបអាជីវកម្ម និងការតាំង ពិព័រណ៍អាជីវកម្ម រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើអាជីវកម្មនេះ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ» នៅមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក។ ក្នុងឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង...
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បាននឹងកំពុងប្រឹងប្រែងលើការងារជាច្រើននៃគម្រោងជួសជុលប្រាសាទនាគព័ន្ធ ឱ្យមានសភាពល្អប្រសើរឡើងវិញ ខណៈដែលប្រាសាទបុរាណនេះ កំពុងរងការខូចខាត រចនាសម្ពន្ធប្រាសាទនាគព័ន្ធជាច្រើនកន្លែង ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬស។ លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងអនុវត្តន៍គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។រចនាសម្ពន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល...