ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ រដ្ឋសភា និងព្រឹទ្ធសភា បានបិទកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។ សូមជម្រាបថា អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេល២ថ្ងៃនេះ បានផ្ដោតទៅលើរបៀបវារៈចំនួន៣ យកមកពិភាក្សា រួមមាន៖ ១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។ ២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។ សមាជរដ្ឋសភា...
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែមិថុនានេះ បានបង្ហាញក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។ ឯកឧត្តមមានប្រសាសន៍ថា៖ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។ ក្នុងគ្រាដ៏សែនសោកសៅនេះ ខ្ញុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ...
ភ្នំពេញ៖ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភានៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានប្រកាសក្នុងន័យកំប្លែងថា នៅថ្ងៃណាមួយដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វេដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា៖...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិកជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើទៅរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា គួរតែបង្កើតកម្មវិធីប្រលងប្រណាំង មន្ត្រីកសិកម្មឃុំដែលមានការងារសកម្ម ជាគំរូល្អ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ។ សម្ដេតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសសម្ដេច បន្ដដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២...
ភ្នំពេញ ៖ នៅចំពោះមុខអង្គសមាជព្រឹទ្ធសភា និងរដ្ឋសភាថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៥-២០២៧។ បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលក្នុងអត្រាការប្រាក់ ០,៧% ក្នុងមួយឆ្នាំសម្រាប់ធ្វើជាទុនបង្វិលដោយមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តបន្ថែមទៀត ដែលគ្របដណ្ដប់លើដំណាំដែលមានសក្ដានុពលខ្ពស់ដូចជាស្វាយចន្ទី...
ភ្នំពេញ៖សមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភាបានគាំទ្រទាំងស្រុងនូវគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្មថា ជាគោលនយោបាយដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនីតិកាលទី៧ នៃរដ្ឋសភា។ សមាជរដ្ឋសភានិងព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកយកប្រធានបទស្តីពីវិស័យកសិកម្ម មកប្រជុំពិភាក្សា។ នៅក្នុងនោះសមាជិកសមាជចំនួន២៣ បានឡើងមតិយោបល់ ក៏ដូចជាបានគំាទ្រលើ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាបាលក្នុងវិស័យកសិកម្ម។ សម្តេចមហាបវរធិបតី ហ៊ុន...
លោក Maurizio Sarri បានវិលត្រលប់ជាថ្មីមកកាន់តំណែងជាគ្រូបង្គោលនៃក្លិបអ៊ីតាលី Lazio មួយឆ្នាំបន្ទាប់ពីសម្រេចចិត្តលាលែងពីតំណែង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលី Adnkronos កាលពីថ្ងៃចន្ទ។ អតីតអ្នកចាត់ការ Chelsea និង Juventus រូបនេះ បានត្រលប់មកកាន់តំណែងនៅទីក្រុងរ៉ូមជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំដឹកនាំ Lazio ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំ។ រំលឹកថាលោក Maurizio Sarri បានលាលែងពីតំណែងនៅ Lazio កាលពីខែមីនាឆ្នាំ ២០២៤ ហើយ Lazio...
លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ លោកគ្រូតាក្រមាមាស សាន គីមស៊ាន បានរួមចំណែកយ៉ាងសកម្មនៅក្នុងការចូលរួមគាស់កកាយ បង្កើតចងក្រងនូវក្បាច់គុនល្បុក្កតោឱ្យមានជីវិតរស់រានរហូតមកដល់បច្ចុប្បន្ន និងបានចងក្រងជាសៀវភៅគុនល្បុក្កតោថ្នាក់ក្រមាមាស។ លោកគ្រូតាសាន គីមស៊ាន គឺជាគ្រូតាម្នាក់ក្នុងចំណោមគ្រូតាក្បាច់គុនល្បុក្កតោមួយចំនួនតូចដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក១៥ឆ្នាំ លោកក៏បានវិលត្រឡប់ចូលមករស់នៅប្រទេសកម្ពុជាវិញនាឆ្នាំ១៩៩៥ ហើយបានចាប់ផ្ដើមប្រមូលគ្រូតាក្បាច់គុនល្បុក្កតោដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណ១០នាក់ដើម្បីរៀបចំស្រាវជ្រាវ និងចងក្រងក្បាច់គុនល្បុក្កតោឱ្យមានរូបរាងឡើងវិញ។...