ពោធិ៍សាត់ ៖ ផ្លូវជនបទ១ខ្សែ ដែលបញ្ចប់សុពលភាព នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវប្រសិទ្ធភាព ដល់ការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដើម្បីឆ្លើយតបទៅនិងតម្រូវការរស់នៅជាក់ស្តែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងនោះ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៥ ៥០០ ម៉ែត្រ ទទឹង ៦...
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវចាត់វិធានការពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ពិសេសបទល្មើសក្រុមក្មេងទំនើង។ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ...
ស្វាយរៀង៖ភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នងដួលរលំនិងប៉ើងដំបូលខ្នងផ្ទះនៅក្នុងស្រករំដួលនិងស្រុកស្វាយជ្រំ។ ករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៨ៈ៣០នាទីយប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២៥នេះស្ថិតក្នុងឃុំចំនួន៦ក្នុងស្រុករំដួលនិងស្រុកស្វាយជ្រំខេត្តស្វាយរៀង។ បើតាមលោកមេឃុំជ្រុងពពេលបានឲ្យដឹងថា៖នៅយប់វេលាកើតហេតុខាងលើស្រាប់តែមានមេឃខ្មៅធ្លាក់ភ្លៀងលាយឡំខ្យល់រន្ទះបោកបក់ខ្លាំងៗមកលើភូមិឃុំរបស់ហើយក្រោយមេឃរាំងភ្លៀងបណ្តាលឲ្យមានផ្ទះប្រជាពលរដ្ឋដួលរលំនិងផ្ទះខ្លះប៉ើងដំបូលធ្លាក់ក្បៀងស័ង្កសីជាដើម។ ប្រភពបានបន្តទៀតថា៖ក្រោយពីស្ងប់ស្ងាត់អាជ្ញាធរចុះស្រង់ពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ហើយផ្ទះពលរដ្ឋដួលរលំធ្ងន់នោះចំនួន២៥ខ្នង មធ្យមចំនួន៤០ខ្នង តិចតួច៩ខ្នងផ្ទះដោយ ប៉ើងដំបូល ក្បឿងនិង ស័ង្កសី ក្នុងស្រុករំដួលរងផលប៉ះពាល់ឃុំចំនួន៤មាន ឃុំ ជ្រុងពពេល ឃុំ ម៉ឺនជ័យ ឃុំ កំពង់អំពិល និងឃុំ ថ្នាធ្នង់ ស្រុកស្វាយជ្រំប៉ះពាល់ឃុំចំនួន២មាន ឃុំ អង្គតាសូនិងឃុំធ្លក តាមបណ្តាលស្រុកក្រុងនៅក្នុងខេត្តស្វាយរៀងផ្សេងទៀតពុំទាន់មានផលប៉ពាល់ខូចខាតនោះទេ។ ហើយនៅព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០២៥នេះសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចុះពិនិត្យនិងចែកអំណោយជួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះផងដែរ។ សូមបញ្ជាក់ថា៖កន្លងមកឯកឧត្ដម ប៉េង ពោធិ៍សា...
ក្រោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល បានដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីចុះពិនិត្យវឌ្ឍនភាព នៃការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យ និងសម្រេចកំណត់យកថ្ងៃជាក់លាក់ដើម្បីដាក់ឱ្យដំណើរការ នៅពេលនេះត្រូវរង់ចាំ២សប្តាហ៍ទៀត ទើបកំណត់ជាក់លាក់ ។ ផ្តល់បទសម្ភាសន៍ឱ្យ សារព័ត៌មាន ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា បន្ទាប់ដំណើរការចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាគីពាក់ព័ន្ធ ដើម្បីពិនិត្យមើលរាល់គ្រប់ផ្នែកនៃអាកាសយានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ ដែលនេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីសា្ថនភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥។ ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា លទ្ធផលនេះជាសិក្សារបស់កម្ពុជា និងដោយកម្ពុជាខ្លួនឯង ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលព័ត៌មាន។...
កីឡាករបាល់បោះកំពូលអាមេរិក LeBron James នៅមិនទាន់ប្រាកដពីអនាគតរបស់ខ្លួននៅឡើយ បន្ទាប់ពី Los Angeles Lakers ធ្លាក់ត្រឹមជុំទីមួយវគ្គ Play-Off ក្របខណ្ឌបាល់បោះអាមេរិក NBA ក្រោយចាញ់ Minnesota Timberwolves ៤-១ ក្នុង Series។ LA Lakers ចាប់ផ្តើមរដូវកាលដោយសង្ឃឹមចង់ឈ្នះជើងឯក NBA តាមទាន់កំណត់ត្រារបស់ Boston Celtics ១៨...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន និងបុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សេចក្តីសុខចំរុងចម្រើន។ ចំពោះអគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល បើកការដ្ឋានសាងសង់នាពេលនេះ មានកំពស់១១ ជាន់ និងដំបូលទែរ៉ាស់ ដែលមានប្រវែងបណ្តាល ៤៤.៦០ ម៉ែត្រ និងទទឹង...
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ រយៈពេល២ថ្ងៃ នៅថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្ដដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ស្ទឹងបត់ អូរស្មាច់ ជាំ និងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប នៃនាយកដ្ឋានច្រកទ្វារទី១ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប...
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ...
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក បណ្ឌិត បាក់ អ៊ុកស៊ូ (Ock Soo Park) ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ (International Youth Fellowship-IYF) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក បណ្ឌិត បាក់...