កំពង់ឆ្នាំង៖ ដូចការសន្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ គ្រឿងចក្រជាច្រើនគ្រឿងរបស់ADB បាន និងកំពុងធ្វើការជួសជុលដោយអ៊ុតកៅស៊ូACលើកំណាត់ផ្លូវដែលខ្លួនបានកាត់ ជីកដាក់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ចេញពីក្រុងកំពង់ឆ្នាំង ដើម្បីអោយផ្លូវដែលបានខូចខាតទាំងនោះល្អឡើងវិញ និងសំរួលដល់ចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការ។ នៅព្រឹកនេះផងដែរ បុគ្គលឹកកម្មកររបស់ADB បានបិទផ្លូវមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង និងកំពុងញាប់ដៃជើងជួសជុលចាក់កៅស៊ូ AC ឡើងវិញ ក្រោយពីខ្លួនបានកាត់ផ្លូវកៅស៊ូACជាច្រើនក្នុងក្រុងកំពង់ឆ្នាំងដាក់ប្រព័ន្ធលូរំដោះ និងចម្រោះទឹកកខ្វក់ចេញពីក្រុងកំពង់ឆ្នាំង។ មិនតែប៉ុណ្ណោះ បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនថា ផ្លូវដែលត្រូវជួសជុលជូនប្រជាពលរដ្ឋឡើងវិញ...
Blogs Sign up for No deposit Bonuses and you will Promotions Purchase Function Where you should Gamble Sticky Bandits step 3 Most Wanted? Just with the...
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥បានជួបសំណេះសំណាលជាមួយអាជីវករធាតុចូលកសិកម្មជិត១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ។ ក្នុងពិធីនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនអាជីវករអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធនឹងយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ...
តាកែវ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមនៅរសៀលនេះថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដឹកនាំដោះស្រាយបញ្ចប់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក។ ឯកឧត្តមបានឲ្យដឹងថា ក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រសួងធនធានទឹកបានសម្រេចប្រើប្រាស់ប្រេងដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រលាយ ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនដល់បងប្អូនកសិករ។...
ឧត្តរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងឃុំជើងទៀន និងឃុំចុងកាល់ ស្រុកចុងកាល់ និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសចុះពិនិត្យនោះដែរឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយប្រជាកសិករ នៅភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ដោយបានដាំដុះស្រូវរដូវប្រាំង សរុបចំនួន ៣៧៧ហិកតា ស្មើនឹង ៨៩គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា, រយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥។ សិក្ខាសាលាខាងលើនេះ មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, លោក ប៊ិន ហ្សីនន័រ (Ben Zinner) នាយកការិយាល័យសុខភាពសាធារណៈ...
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការជួសជុលរានហាលនៅរួតទី២ ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្ន បានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់...
នៅព្រឹកទី២១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ។ ក្នុងពិធីបិទសន្និបាត មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្ដម តំណាងក្រសួងមហាផ្ទៃ, ឯកឧត្តម...
ពោធិ៍សាត់៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការចុះពិនិត្យ និងស្វែងយល់អំពីស្ថានភាពភូមិសាស្ត្រ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០២ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គ្រោងរៀបចំដាក់បញ្ចូលជាភូមិគំរូ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតសមិទ្ធផលសម្រាប់ជាតិ...
ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត...