នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវរដ្ឋមន្រ្ដីស្តីទី បានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា...
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋទទួលបានសេវាដឹកជូនដោយឥតគិតថ្លៃទាំងមក និងទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែបានផ្តល់រថយន្តក្រុងទាំងនោះដឹកជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានសដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូពីសុខទុក និងជីវភាពប្រជាពលរដ្ឋ ដោយបានអនុញ្ញាតអោយប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យប្រពៃណីជាតិ ជិះរថយន្តក្រុង ទាំងទៅទាំងមកដោយឥតគិតថ្លៃ ដែលសកម្មភាពនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងអំឡុងនៃការធ្វើដំណើរទៅស្រុកកំណើរ...
នាអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ កងកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ឱ្យដឹងថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ស្វាយរៀង ក្រចេះ ពោធិ៍សាត់ ត្បូងឃ្មុំ...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាពិសេសពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី របស់ម្ចាស់ផ្ទះជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំនាយបេសកកម្មសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុង Aichi និងទីក្រុង Nagoya ប្រទេសជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ ឯកឧត្ដម ញ៉ាន សុខវិសាល ប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនាយបេសកកម្មនេះ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៥ប្រទេសផ្សេងទៀត ដែលទទួលបានការអញ្ជើញជាពិសេសពីម្ចាស់ផ្ទះជប៉ុន ក្នុងការឡើងលើវេទិកាចំពោះមុខប្រតិភូនាយបេសកកម្មបណ្ដាប្រទេសជាច្រើនទៀត ដោយសារកម្ពុជា...
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបន្ដជួបក្រុមម្ចាស់ផ្ទះ Nam Dinh របស់វៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅកីឡដ្ឋាន Thien Truong ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Mattew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមខ្លាំងរបស់វៀតណាម ដោយលោករំពឹងនឹងក្លាយជាការប្រកួតដ៏ល្អមើល ដ្បិតក្រុមទាំងពីរ សុទ្ធតែមានកីឡាករល្អៗដូចគ្នា។ លោកបន្ដថា រវាងការលេងពានអន្ដរជាតិ និងពានក្នុងស្រុក គឺមានភាពខុសគ្នាសម្រាប់ក្រុម Nam...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២” ដោយឮសម្លេងកាំភ្លើង, សំឡេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ បើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជាដែលឈរជើងនៅជួរមុខបានឱ្យដឹងថា នៅរំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥...
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។ លោកថ្លែងថា៖«ប្អូនៗថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះជាប់ ឬធ្លាក់ក្តី កុំអស់សង្ឃឹម...
ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិក្នុងសាលម៉ាកាវ ដោយលទ្ធផល ១១-២ ក្នុងជំនួបបញ្ចប់កិច្ច នៃវគ្គជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី AFC Futsal Asian Cup 2026 ពូលC នៅប្រទេសតាជីគីស្ថាន កាលពីរាត្រីថ្ងៃទី២៤ ខែកញ្ញា។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិ Futsal កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ដោយប្រកួតដំបូង បានចាញ់ក្រុមខ្លាំងជប៉ុន ៥-០ កាលពីថ្ងៃទី២០-កញ្ញា និងប្រកួតបន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ៧-១ កាលពីដើមសប្ដាហ៍កន្លងទៅ។ ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមជម្រើសជាតិក្នុងសាលកម្ពុជា អត់ឱកាសឡើងវគ្គបន្ដ ដោយបានត្រឹមឈរលេខ៣...
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា មិនអាចការពារតំណែងជើងឯក ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥ បានឡើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ឬជើងឯករង លើវិញ្ញាសា Mobile Legends Bang Bang កាលពីថ្មីៗកន្លងទៅ។ សម្រាប់យុទ្ធនាការនេះ កម្ពុជាបានឈរលេខ២ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីយកឈ្នះក្រុមវៀតណាម ១-០, ចាញ់ម្ចាស់ផ្ទះចិន ០-១, ឈ្នះឡាវ ១-០ និងឈ្នះហ្វីលីពីន ១-០ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបក្រុមកីឡាអេឡិចត្រូនិកមីយ៉ាន់ម៉ា។ ជាលទ្ធផលការប្រកួតវគ្គចាញ់ធ្លាក់នេះ កម្ពុជា បានយកឈ្នះមីយ៉ាន់ម៉ា ២-០...
ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) គ្រោងនឹងរៀបចំកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល “Innovate Cambodia Accelerator Program Batch 1” ដែលនឹងចាប់ផ្ដើមក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល...