នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ជាជំនួបលើកដំបូងដែលពោរពេញដោយក្តីរីករាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីអោយកាន់តែស៊ីជម្រៅ។ ក្នុងពេលទន្ទឹងរង់ចាំការអបអរសាទរខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជា...
បាត់ដំបង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើន។ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកស្ទឹងសង្កែក្នុងភូមិសាស្រ្តស្រុកឯកភ្នំបណ្ដាលឱ្យប៉ះពាល់លើឃុំចំនួន៥ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣០៧០ខ្នងផ្ទះ ស្មើនឹង ៣ ៦៣១គ្រួសារ,វត្តអារាម៧វត្ត, សាលារៀនចំនួន ១៤សាលា, មណ្ឌលសុខភាព ១មណ្ឌល,...
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Bakary Yaou Sangaré រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងជនជាតិនីហ្សេនៅបរទេស អំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលដើរតួជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់មិត្តភាព និងការផ្លាស់ប្តូរទស្សនកិច្ចអោយបានទៀងទាត់ថែមទៀតនាពេលខាងមុខ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូជាមួយប្រទេសនីហ្សែ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ ពិនិត្យស្ថានភាពផ្ទាល់ និងនាំយកជំនួយស្បៀងបឋម ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅតាមទីទួលសុវត្ថិភាពទាំង៤ ក្នុងក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអន្តរាគមន៍ជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ...
ភ្លាមៗបន្ទាប់ពីមានបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី អគ្គភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំងរាប់រយនាក់ និងសម្ភារៈសង្រ្គោះបន្ទាន់រួចជាស្រេចដើម្បីចុះជួយអន្តរាគមន៍ពលររដ្ឋគ្រោះដោយសារទឹកជំនន់។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះបានចុះត្រួតពិនិត្យ រថយន្ត និងឧបករណ៍សង្រ្គោះសម្រាប់ចុះអន្តរាគមន៍ជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ខណៈប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដោយបាន បណ្តាលឲ្យតំបន់ខ្លះមានការលិចលង់នោះ។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កងពលតូចបានត្រៀមកម្លាំងជាង២៥០នាក់ រថយន្តធុនធ្ងន់ជាង១០គ្រឿង អូប័រជាងជិត២០គ្រឿង ម៉ាស៊ីនបូមទឹក ឡានពេទ្យ...
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការរដ្ឋបាលចំហ និងបន្តស្រាវជ្រាវបង្ក្រាបទីតាំងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅចំណុចទីតាំងផ្ទះល្វែង និងបុរីសម្រាប់ជួល (សរុបមានចំនួន ៣២ផ្ទះល្វែង) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត...
ស្របពេលដែលរដូវភ្លៀងបន្តធ្លាក់ តំបន់ងាយរងគ្រោះដោយការជន់លិចមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាននោះ បន្តការគិតគូរយកចិត្តទុកដាក់ ក្នុងការស្តារប្រព័ន្ធបង្ហូរទឹកឲ្យបានស្អាតល្អ ដើម្បីសម្រួលដល់លំហូរទឹកអាចហូរទាន់ពេលវេលា កាត់ផ្តាច់ពីការជន់លិច ក្នុងរយៈពេលយូរដោយអន្លើរៗ ។ លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា ៖ កិច្ចការងារនេះ ធ្វើជោគជ័យទៅបាន ទាមទារឲ្យមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ពិសេសពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានតែម្តង ព្រោះមិនអាចរំពឹងតែទៅលើអាជ្ញាធរតែឯកឯង អាចធ្វើឲ្យកិច្ចការងារកាយស្តារ និងរំដោះការជន់លិចនេះបានជោគជ័យនោះឡើយ ។ លោកអភិបាលរងបន្ថែមថា ៖ ក្រោមការយកចិត្តទុកដាក់ចង្អុលបង្ហាញដឹកនាំ...
ក្រសួងបរិស្ថាន និងអង្គការដៃគូនានា បានសហការប្រារព្ធទិវាទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ នៅថ្ងៃទី២៦ ខែកញ្ញានេះ នៅអង្គការដើម្បីភាពញញឹមនៃកុមារ PSE បំណងជំរុញគ្រប់ភាគីទាំងអស់ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅ រួមគ្នា ថែរក្សា ការពារអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រឱ្យមានកំណើនឡើងវិញ ខណៈចំនួនត្មាននៅកម្ពុជាកំពុងកើតឡើង។ លោក ហ៊ុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប បានឱ្យដឹងថា វត្តមានសត្វត្មាត បានចាប់ផ្តើមមានកំណើនពី១៦៣ក្បាល រហូតដល់ជិត២០០ក្បាល នៅឆ្នាំ២០២៦នេះ ហើយបច្ចុប្បន្នក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល...
អ្នកនយោបាយបានលើកឡើងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់ទៅដោយភាពជោគជ័យ គឺបានបង្ហាញឲ្យអន្តរជាតិបានឃើញកាន់តែច្បាស់ពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការប្តេជ្ញាចិត្តបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យដល់ឫសគល់។ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានថ្លែងថា សន្និសីទអន្តរជាតិ ICCOS-2026 ដែលបានបិទបញ្ចប់ទៅដោយភាពជោគជ័យ គឺបណ្តាប្រទេសជាង ២០ដែលបានចូលរួមបានបង្ហាញពីការរួមសហការគ្នាជាមួយកម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនេះបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលដោយគ្មានការលាក់លៀមនៅក្នុងយុទ្ធនាការបង្ក្រាប Online Scams និងបានបើកទូលាយននៅក្នុងការសហការជាមួយអន្តរជាតិជាទ្រងទ្រាយធំក្នុងការប្រយុទ្ធប្រឆាំង Online Scams។ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការបោសសម្អាតOnline Scams និងដោយគ្មានការលើកឡើង។ ឯកឧត្តម ហ៊ាង គឹមស្រឿន...
ការគិតគូរចំពោះជីវភាពពលរដ្ឋ ពិសេស ក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល ត្រៀមជានិច្ចដាក់ចេញវិធានការគាំទ្រពលរដ្ឋ ដោយប្រកាន់ខ្ជាប់ស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទប្រចាំថ្ងៃនៅថ្ងៃទី២៦ខែកញ្ញានេះ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ...