បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញ បានតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃទី២៧ខែកញ្ញាស្អែកនេះតទៅ រហូតដល់ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៦។ ព្រះបវរសត្ថា ហួរ សារិទ្ធិ គ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម ស្ថិតនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ មានសង្ឃដីកាប្រាប់BTVថា ដើម្បីត្រៀមទទួលពុទ្ធបរិស័ទចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃស្អែកតទៅ វត្តលង្កាព្រះកុសុមារាមបានតុបតែងលម្អរួចរាល់ដែលក្នុងនោះមានដូចជា៖ សង់ជារោងសម្រាប់ទទួលពុទ្ធបរិស័ទ និងកន្លែងពូនភ្នំខ្សាច់ជាដើម។ ព្រះគ្រូព្រម្មរក្ខិតវង្ស ពេជ្រ ប៉ន គ្រូសូធ្យស្តាំវត្តមហាមន្រ្តី មានសង្ឃដីកាប្រាប់BTVដែរថា អាជ្ញាធរក្នុងមូលដ្ឋានសង្កាត់អូឡាំពិក និងគណៈកម្មការវត្តមហាមន្រ្តី...
នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះសន្ទុះ នៃការរីកចម្រើនទំនាក់ទំនងកម្ពុជា-រវ៉ាន់ដា ក្នុងស្មារតីនេះ កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា ក្នុងការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ...
អាជ្ញាធរ និងពលរដ្ឋក្រីក្រ លើកឡើងថា ការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ជូនពលរដ្ឋក្នុងគ្រួសារក្រីក្រ ទប់វិបត្តិឡើងថ្លៃប្រេងសកល គឺជាខែលជួយរក្សាលំនឹងជីវភាព កុំឱ្យពួកគេផុងជ្រៅក្នុងស្ថានភាពលំបាកកាន់តែខ្លាំង។ ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ និងអាជ្ញាធរ នៅមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា ពលរដ្ឋក្រីក្រ ដែលមានបណ្ណសមធម៌ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែ ដែលកន្លងមកបានជួយសម្រាលការលំបាកមួយផ្នែក តែអំឡុងពេលវិបត្តិឡើងថ្លៃប្រេងជាសកល នាំឱ្យជីវភាព...
គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាជុំវិញការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៧ មិនទាន់ឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទនៅឡើយទេ។ នៅក្នុងកិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃម្សិលមិញ រវាងសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឱ្យដឹងថា ការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារវាងភាគីទាំងពីរ គឺនៅបន្តរក្សាជំហររៀងៗខ្លួននៅឡើយ។ ទោះបីជាមានការពិភាក្សាយ៉ាងលម្អិតទៅលើផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗទៀតក៏ដោយ ប៉ុន្តែរាល់លទ្ធផលទាំងអស់មិនទាន់ត្រូវបានចាត់ទុកជាផ្លូវការនោះទេ។ លោក គឹម ចាន់សំណាង បានបញ្ជាក់បន្ថែមថា ភាគីទាំងអស់បានជជែកដេញដោលយ៉ាងច្រើនលើបញ្ហាប្រឈមនានា...
តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ សំដៅលើតំបន់ការពារបង្កើតឡើងជាពិសេសដើម្បីអភិរក្សពូជនៃប្រភេទសត្វ ឬរុក្ខជាតិសំខាន់នានា ជាពិសេសរក្សាទីកំណើតនៃប្រភពពូជដើម ដែលកម្រជិតផុតពូជ ឬមានសារៈសំខាន់ជាសាកល។ ប្រទេសកម្ពុជាបានបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សភាពសម្បូរបែប នៃធនធានពន្ធុនៃប្រភេទសត្វជិតផុតពូជបំផុតនេះ ដែលជាជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា។ តំបន់អភិរក្សនេះ នឹងផ្តល់នូវការការពារស្របច្បាប់យ៉ាងពេញលេញដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើមសម្រាប់ក្រពើភ្នំពងកូន ធានាថាប្រភេទនេះអាចបន្តពូជ និងលូតលាស់នៅក្នុងធម្មជាតិបាន និងគាំទ្រដល់ ការអភិរក្ស យូរអង្វែងនៅក្នុងតំបន់នេះ។ ក្រសួងបរិស្ថានបានចេញប្រកាស ស្តីពី ការបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ...
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន៖ ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) និងហ្រ្វង់កូតិច (FrancoTech)...
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ជំរុញចលនាស្រ្ដី ដែលជាមន្រ្ដីមូលដ្ឋាន ខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ ពង្រងសមត្ថភាព ឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២៧។ ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើកទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៧ របស់ក្រុមការងារចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង...
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី...
(បាត់ដំបង/ប៉ៃលិន)៖ ដើម្បីបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម លី សុធា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឡៅ...
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់នៅថ្ងៃទី២៥ ខែកញ្ញា នេះថា មកទល់បច្ចុប្បន្ននេះ ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ រួមមាន៖ ខេត្តក្រចេះ, កំពង់ធំ, ត្បូងឃ្មុំ, កំពង់ចាម ស្មើ ១៤ ក្រុង-ស្រុក និង ៤៦ ឃុំ-សង្កាត់។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណ ៧,១៣៩ គ្រួសារ, ផ្ទះប៉ះពាល់ប្រមាណ ៧,០៨៨ ខ្នង...