ញូវយ៉ក៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាកិច្ចប្រជុំប្រចាំឆ្នាំស្តីពីរបាយការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ICJ ក្នុងការលើកកម្ពស់វិធានច្បាប់ និងយុត្តិធម៌អន្តរជាតិ។ ដោយសាលដីកាតុលាការ ចងភ្ជាប់កាតព្វកិច្ចច្បាប់ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យមានការគោរពសេចក្តីសម្រេចតុលាការ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ អគ្គរាជទូត ក៏បានរំលឹកអំពីសាលដីកាឆ្នាំ១៩៦២ និងការបកស្រាយឆ្នាំ ២០១៣...
សំបកកង់រថយន្ត ដែលផលិតដោយរោងចក្រកូនខ្មែរ នៅក្នុងខេត្តក្រចេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោ និងទទួលការគាំទ្រយ៉ាងផុលផុស ក្នុងពិព័រណ៌ផលិតផលខ្មែរ នៅកោះពេជ្រ។ លោក ច័ន្ទ សុគន្ធា នាយកក្រុមហ៊ុន ទទួលសិទ្ធិចែកចាយសំបកកង់រថយន្តពីរោងចក្រកូនខ្មែរ ដែលផលិតសំបកកង់រថយន្ត នៅក្នុងខេត្តក្រចេះ ប្រាប់ BTV នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាឱកាសដ៏មានតម្លៃ ក្នុងការជំរុញឱ្យផលិតផលស្នាដៃកូនខ្មែរ សម្រុកចូលទីផ្សារកាន់តែទូលំទូលាយ។ តាមរយៈពិព័រណ៌នេះ...
កម្ពុជា-អាល្លឺម៉ង់ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងកម្មវិធីដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាល អាល្លឺម៉ង់ និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយអាល្លឺម៉ង់។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន ការចូលរួមពីតំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន ១៩ និងភាគីអាល្លឺម៉ង់ដឹកនាំដោយលោកស្រី Michaela Henning អនុប្រធានទទួលបន្ទុកកិច្ចការតំបន់ចិនអាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច...
នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ តំណាងក្រុមហ៊ុន និងស្ថាប័ននានាបានជួបពិភាក្សាដោយផ្ទាល់ ដើម្បីណែនាំផលិតផល បង្ហាញតម្រូវការ និងស្វែងរកដៃគូដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការអាជីវកម្មរបស់ខ្លួន។ វេទិកានេះផ្ដល់ឱកាសឱ្យអ្នកផលិតបានស្គាល់អ្នកទិញ និងអ្នកចែកចាយ ខណៈភាគីដែលត្រូវការប្រភពផ្គត់ផ្គង់អាចស្វែងយល់ពីផលិតផល និងលទ្ធភាពរបស់អ្នកផលិតក្នុងស្រុក។ ការយល់ច្បាស់ពីតម្រូវការ និងសមត្ថភាពរបស់គ្នា ជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្ត ឈានទៅរកការបញ្ជាទិញ និងពង្រីកបណ្ដាញចែកចាយ។ តម្លៃនៃជំនួបនេះស្ថិតនៅលើការបន្តទំនាក់ទំនងទៅជាកិច្ចសហការជាក់ស្ដែង។ នៅពេលអ្នកផលិតទទួលបានការបញ្ជាទិញជាបន្តបន្ទាប់ ពួកគាត់មានមូលដ្ឋានសម្រាប់រៀបចំផែនការផលិត កែលម្អគុណភាព និងពង្រីកអាជីវកម្ម។ នេះជាឱកាសដែលអាចបន្តផ្ដល់ផលដល់ផលិតផលខ្មែរ លើសពីរយៈពេលបីថ្ងៃនៃពិព័រណ៍។
សមាគមសហគ្រិនស្ត្រីកម្ពុជា ជំរុញឱ្យសហគ្រិនស្រ្តីចូលរួមប្រកួតប្រកួតប្រជែងលើផ្នែកបច្ចេកវិទ្យា ក្នុងភូមិហ្វ្រង់កូហ្វូនី និងការចូល រួមពិព័រណ៍ផលិតផលសក្តានុពលមាន លើគ្រឿងតម្បាញ់ និងសូត្រ ដើម្បីរំលេចនូវវប្បធម៌ខ្មែរ និងវិស័យម្អូបអាហារ ជាពិសេសនំខ្មែរ ដើម្បីចូលរួមទាក់ទាញឱ្យបានខ្លាំងក្លា ពីគណៈប្រតិភូ អ្នកធុរកិច្ច និងទេសចរណ៍មកពីបណ្តាប្រទេសនានា។ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការ ប្រកួតប្រជែង និងការចូលរួមពិព័រណ៍ផលិតផលសក្តានុពលមានរបស់សហគ្រិនស្រ្តី នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះថា...
ប្រជាពលរដ្ឋខ្មែរ ស្ដាត់មកពីបណ្ដាខេត្តជាច្រើន ដើម្បីចូលរួមពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងឯករាជ្យសេដ្ឋកិច្ចជាតិ ក្នុងស្មារតីសាមគ្គី និងរួបរួមជាតិ។ ប្រជាពលរដ្ឋខ្មែរ មកពីខេត្តកណ្ដាលដែលមកចូលរួម កម្មវិធីពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រាប់ BTV ថា ពួកគាត់ទោះរស់នៅខេត្ត ប៉ុន្ដែពួកគាត់ត្រូវតែមកចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរនេះ ដើម្បីលើកទឹកចិត្តដល់សហគ្រិនជាអ្នកផលិត ឱ្យបន្តខិតខំផលិតឱ្យកាន់តែល្អលើគុណភាព ដើម្បីប្រទេសជាតិឈប់ពឹងផ្អែកលើផលិតផលបរទេស។ ពួកគាត់អំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស...
សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាចិត្ត បន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋបន្តរស់នៅអចិន្រ្ដៃយ៍ ចូលរួមការពារព្រំដែន ទឹកដីដូនតាន។ លោក ស៊ឹម ម៉េងទ្រី ស្ថាបនិកសិប្បកម្មខ្មែរ កែច្នៃផលិតផលពីរុក្ខជាតិធម្មជាតិ នៅក្នុងខេត្តប៉ៃលិន ប្រាប់ BTV នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាស ដែលលោកនាំយកផលិតផលមកតាំងបង្ហាញក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ថា សិប្បកម្មរបស់លោក បើទោះបីជាព្រំដែនជាមួយប្រទេសជិតខាងបានបិទ...
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសាលាសង្កាត់ផ្សារដើមថ្កូវ នៃរដ្ឋបាលខណ្ឌចំការមន ក្រុមការងារគណៈកម្មាការរៀបចំការបោះឆ្នោតថ្នាក់សង្កាត់ បានបន្តការយកចិត្តទុកដាក់ជាមួយការបំពេញនីតិវិធី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះក្តី ក៏ដូចជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញជាដើម ។ ពលរដ្ឋ បង្ហាញស្មារតីត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខ ទើបពួកគាត់រុះរាន់ទៅធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះឲ្យបានរួចរាល់ ដោយមិនបង្អង់ពេលវេលានោះឡើយ ខណៈដំណើរការចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ នៅមានរយៈពេលតែជិត១ខែទៀតប៉ុណ្ណោះ។ ក្នុងនាមជាម្ចាស់សំឡេងឆ្នោតមួយរូប ពលរដ្ឋចាត់ទុកការបោះឆ្នោតគឺជារឿងសំខាន់ណាស់ ដែលពួកគាត់ គឺជាអ្នកជ្រើសរើសជោគវាសនា នៃអ្នកដឹកនាំថ្នាក់មូលដ្ឋាន...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ លោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម។ ក្រោយបញ្ចប់ជំនួបកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល...
ខេត្តតាកែវ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផូរ សុធារៈ អនុប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា តំណាងឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ រួមមាន៖ សាលាបឋមសិក្សាបត់រកា...