ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការណណៈបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណៈបក្សមូលដ្ឋាន និងគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៥០០នាក់។ បន្ទាប់ពីបានអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦...
គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេលជិត ១ខែហើយ ដែលអាជីវករលក់ដូរជុំវិញផ្សារដើមចាស់ ដែលមិនមានសណ្តាប់ធ្នាប់បានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជូនចំនួនពីរទីតាំង ទី១ គឺនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្ដរជាតិ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីតាំងទី២ នៅផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ភូមិព្រែកកំពិស សង្កាត់ព្រែកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តំណាងអាជីវករលក់បន្លែបោះដុំ ចំនួន៣រូប នៅផ្សារតាម៉ាប់ព្រែកជ្រៃ...
ការរៀនជំនាញបច្ចេកទេសទទួលបានអត្ថប្រយោជន៍ជាច្រើន ម្លោះហើយបានជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចូលរៀនជំនាញបច្ចេកទេសនេះ ដោយសង្ឃឹមថា ជីវភាពនឹងល្អជាមុន បន្ទាប់ពីរៀនចប់។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈនេះ បានប្រាប់BTV ឱ្យបានដឹងថា មូលហេតុដែលចូលរៀនជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្ត ព្រោះចូលរៀនអត់បង់លុយ និងពេលរៀនចប់ងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យជីវភាពរស់នៅល្អជាងមុន។ លើសពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានអរគុណដល់រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោក ណុន ឌី គ្រូបបណ្តុះបណ្តាញជំនាញបច្ចេកទេសថែទាំ និងជួសជុលរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម...
បណ្តាភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញពេញចិត្តខ្លាំងចំពោះកញ្ចប់ទេសចរណ៍ដំណើរកម្សាន្តមក ប្រទេសកម្ពុជារយៈពេលយូរថ្ងៃ ហើយភ្ញៀវទេសចរអន្តរជាតិ បានសន្យាថា នឹងកក់ទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តយូរថ្ងៃមកទស្សនាកម្ពុជាម្តងទៀត។ ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ នៅឯអាកាសយាន ដ្ឋានអន្តរជាតិតេជោថា ការទិញកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តនៅកម្ពុជារយៈពេល១៤ថ្ងៃនេះ គឺពួកគេមានការជក់ចិត្តចាប់អារម្មណ៍ជាខ្លាំងនូវការទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើន ជាពិសេសការយល់ដឹងទំនៀមទម្លាប់ការរស់នៅប្រជាពលរដ្ឋខ្មែរ យល់ដឹងពីទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងទេសភាពស្រស់ត្រកាលតាមដងទន្លេ មេគង្គ ហើយភ្ញៀវទាំងអស់គ្នា បានអំពាវនាវទេសចរអន្តរជាតិនានាទៀត...
អតីតសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ លើកឡើងជាការប្ដេជ្ញា ដោយប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សក្នុងគោលដៅសំខាន់រួមមួយ គឺប្រែក្លាយកម្ពុជា ពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។ សិស្សនិទ្ទេស A ចំនួន៣,០០៣នាក់ ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង...
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុករវៀង ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់បណ្ដោះអាសន្ន ចំពោះការបាក់ច្រាំងស្រុតទន្លេមេគង្គ ស្ថិតនៅក្នុងក្រុងកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ...
រាជរដ្ឋាភិបាលកម្ពុជាតាំងតែពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតបន្តដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន តែងតែគិតគូរ និងយកចិត្តទុកដាក់អាទិភាពខ្ពស់បំផុត គឺការការពារទឹកដី និងពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្រ្ដ សន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែថា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវមោទនភាពចំ ពោះវឌ្ឍនភាពនៃវិស័យអប់ដែលសម្រេចបានយ៉ាងល្អប្រសើរ ដោយបានរំលឹកអំពីការពង្រឹងគុណភាពអប់រំដែលរាជរដ្ឋា ភិបាលបានដាក់ចេញជាចំណុចអាទិភាព។ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ កាលពីខែ កក្កដា និងសីហា ឆ្នាំ២០២៥ នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា លទ្ធផលដែលសម្រេចបានលើវិ ស័យអប់រំដ៏ល្អប្រសើរ...
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៤មក មានប្រជាជនកម្ពុជាប្រមាណជាង ២ម៉ឺននាក់រួចមកហើយ បានទទួលឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីនៅគ្រប់កម្រិតសិក្សា ហើយបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងជាអន្តរជាតិ។ នៅក្នុងកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ឆ្នាំសិក្សា២០២៧ កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ឱ្យដឹងថា អូស្ត្រាលីគឺជាដៃគូដ៏រឹងមាំមួយនៅក្នុងវិស័យអប់រំកម្ពុជា ដែលជួយស្រោចស្រង់ និងកសាងកម្ពុជាឡើងវិញក្រោយសង្គ្រាមស៊ីវិល។ ឈានមកដល់ទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០...