ស្វាយរៀង ៖ លោកវរៈសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថាក្នុងរយៈពេល ៦ខែឆ្នាំ២០២៥ នេះអធិការស្រុកបានធ្វើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋចំនួន៤ពាន់៦៤៦សន្លឹកសម្រាប់ប្រើប្រាស់ បន្ទាប់ពីពលរដ្ឋមួយចំនួនដល់អាយុគាត់បានមកសុំធ្វើអត្តសញ្ញាណប័ណ្ណ និងធ្វើការផ្លាស់ប្ដូរថ្មីបន្ទាប់ពីបណ្ណ័ចាស់របស់ពួកគាត់អស់សុពលភាព។ លោកអធិការស្រុកបានបញ្ជាក់បន្ថែមថាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះដែរ អធិការនគរបាលស្រុក បានទទួលពាក្យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពលរដ្ឋទាំង១៦ឃុំមានចំនួន ៧ពាន់ ៩៥២នាក់ ក្នុងនោះអ្នកដល់អាយុធ្វើអត្តសញ្ញាណប័ណ្ណមានចំនួនជាង១ពាន់នាក់និងអ្នកអស់សុពលភាពប្រើប្រាស់បណ្ណ័មានចំនួនជាង ៦ពាន់នាក់ ។ ក្នុងនាមក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក...
ភ្នំពេញ៖ ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។ ជាលទ្ធផល...
កំពង់ឆ្នាំង៖ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដាក់រថយន្តស្ទូច និងសាឡាង ទាញយកសម្រាស់ចេញពីទន្លេសាបជាច្រើនកន្លែង ក្រោយពីការប្រើប្រាស់កម្លាំងកងទ័ព មិនអាចទាញយកសម្រាស់ទាំងនោះចេញពីទន្លេសាបបាន។ លោកឧត្តមសេនីយ៍ត្រី អុំ សុភា មេបញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង បានអោយដឹងថា ថ្នាក់ដឹកនាំបានអោយអនុវត្តវិធានការនេះ ចាប់ពីថ្ងៃនេះតទៅ ហើយលោកឧត្តមសេនីយ៍ត្រី ហាមមិនអោយជនសង្ស័យទាំងឡាយដាក់សម្រាស់ ឬប្រព្រឹត្តបទល្មើសនេសាទទៀតឡើយ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តថា៖ ដោយសារកន្លងមក ការបង្ក្រាបបទល្មើសសម្រាស់នៅក្នុងខេត្តកំពង់ឆ្នាំង...
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា កំពុងជួបវិវាទបញ្ហាព្រំដែនជាមួយប្រទេសថៃ និងរងការគំរាមកំហែងជាបន្តបន្ទាប់ពីភាគីថៃ។ ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាកសិករ សូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាវិបត្តិព្រំដែន ដើម្បីជួយដោះស្រាយបញ្ហាកសិផលដែលខ្វះទីផ្សារ។ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា កាលដើមសប្ដាហ៍នេះ បានលើកឡើងដោយរម្លឹកអំពីអតីតកាលដ៏ជូចត់កន្លងមក...
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលសម្ភារគ្រប់គ្រងសំណល់រឹង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន បានប្រគល់អំណោយធុងសំរាមចំនួន៣០ (សាមសិប)ធុង ជូនទៅកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សម្រាប់ទុកដាក់សំណល់រឹង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានា និងអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណជាអនេកចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ សម្ដេចមានប្រសាសន៍ថា គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា...
កម្ពុជាចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលប្រកបដោយនវានុវត្តន៍ ជាពិសេស ប្រព័ន្ធបាគង ដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេស និងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែន ទៅកាន់បណ្តាប្រទេសផ្សេងៗ ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែន លើក ទី៣២ (CSIF) បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “តើអាស៊ាន+៣ អាចជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែរីកចម្រើនបន្ថែមទៀតយ៉ាងដូចម្តេច?” ដែលវេទិកានេះបានប្រារព្វធ្វើ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងក្យូតុ...
ភ្នំពេញ ÷ មនី្ទរពេទ្យព្រះអង្គឌួង ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន(BUSAN WOMEN´S UNIVERSITY) នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជូនដល់គិលានុបដ្ឋាក និងឆ្មប ដើម្បីជំនួយទៅដល់ការអនុវត្តន៍ទៅលើអ្នកជំងឺជារៀងរាល់ថ្ងៃ រយៈពេល០១ថ្ងៃពេញ, នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី អ៊ីន វិជ្ជរ៉ា ប្រធានផ្នែកថែទាំ នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ថ្ងៃនេះមនី្ទរពេទ្យព្រះអង្គឌួង...
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញជាអធិបតីបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧ ក្រោមប្រធានបទ«ដំណើរឆ្ពោះទៅរកឧត្តមភាព នៃការព្យាបាល និងការថែទាំក្នុងបរិបទឌីជីថល” ដែលរៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំរបស់ មន្ទីរពេទ្យកាល់ម៉ែត ប្រចាំឆ្នាំ២០២៥, នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានថ្លែងថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ...
កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងឆបោកតាមអនឡាញ ខណៈបច្ចុប្បន្នបទល្មើសទាំងនេះកំពុងរីករាលដាលនៅក្នុងតំបន់។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅកិច្ចប្រជុំ លោកជំទាវ ជូ...