អាជ្ញាធរកូរ៉េខាងត្បូង នៅក្នុងភូមិមួយជិតព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) បានរារាំងផែនការប៉ុនប៉ងបញ្ជូនបាឡុងដឹកខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង ពីសំណាក់ក្រុមគ្រួសារនៃអ្នកដែលជឿថាត្រូវបានចាប់ដោយប្រទេសផ្ដាច់ខ្លួនមួយនេះ។ កិច្ចប្រឹងប្រែងដែលបរាជ័យក្នុងការបញ្ជូនបាឡុងឆ្លងកាត់ព្រំដែននេះ កើតឡើងក្នុងពេលវេលាដ៏រសើប នៅពេលដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ កូរ៉េខាងជើង បានបញ្ជូនបាឡុងរាប់ពាន់គ្រាប់ដែលដឹកសំរាម និងការឃោសនាចូលទៅកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។ ទីក្រុងព្យុងយ៉ាង បាននិយាយថានោះជាការសងសឹកចំពោះបាឡុងសកម្មជនកូរ៉េខាងត្បូង ដែលដឹកខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង ព្រះគម្ពីរ និងអង្គចងចាំ USB ដែលផ្ទុកដោយវីដេអូតន្ត្រីប៉ុប (K-pop) និងរឿងភាគកូរ៉េជាដើម។ លោក ឆយ សុងយ៉ុង (Choi...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន នៅទីស្តីការក្រសួង។ ក្នុងជំនួបការងារ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-អ៊ុយក្រែន។ ជាមួយគ្នានេះ...
កណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តារសារព័ត៌មាន និងបណ្តាញសង្គម អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យផ្លូវច្បាប់ជាបន្ទាន់ លើបណ្តឹងរបស់ឈ្មួញនាំចូលបង្កង ដែលប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី៣១តុលា នេះថា លោកមិនបារម្ភរឿង ឈ្មួញបង្កងដែលនាំចូលបង្កង ដោយខុសច្បាប់ ឈ្មោះ ចឹង បៀង ប្តឹងនោះទេ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញមន្ត្រីអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការងារអន្តោប្រវេសន៍នេះ រួមទាំងរឹតបន្តឹងជនបរទេស ដែលចេញចូល និងស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តគោលដៅមួយចំនួន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផលការងារ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ...
ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៨នាក់ ពីចំនួន៩៥នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអេស្ប៉ាញជាច្រើនជំនាន់មិនធ្លាប់មាន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកសង្គ្រោះជាង១.២០០នាក់ដោយមានជំនួយពីយានដ្រូនផង ត្រូវបានបញ្ជូនទៅបេសកកម្មជួយសង្គ្រោះ ស្របពេលភ្លៀងនៅតែបន្តគំរាមកំហែងផ្នែកខ្លះនៃប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រាប់ជនរងគ្រោះក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ថា ឥឡូវនេះអ្វីដែលសំខាន់បំផុត គឺត្រូវជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនដែលរងគ្រោះខ្លាំងបំផុតក្នុងទឹកជំនន់កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមអ្នកសង្រ្គោះនៅតែបំពេញភារកិច្ចក្នុងការស្រង់សាកសពចេញពីល្បប់ និងកម្ទេចកម្ទីផ្សេងៗ។ ការស្លាប់យ៉ាងហោចណាស់ ១៥៥ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង បាឡេនសៀ(Valencia) ខណៈ ពីរនាក់ទៀតត្រូវបានកត់ត្រានៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La...
ភ្នំពេញ៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ថ្ងៃសុក្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព។ តាមរយៈសារលិខិត សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ...
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី ១ ខែវិច្ឆិកាសបន្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានសម្ញែងសាច់ដុំយោធារបស់ខ្លួនជាមួយការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងប្រភេទថ្មីមួយដែលមានឈ្មោះថា វ៉ាសុង-១៩ (Hwasong-19)ស្របពេលមានចលាចលអន្តរជាតិជុំវិញការលើកឡើងដែលថាកងទ័ពរបស់ខ្លួនត្រូវដាក់ពង្រាយជួយប្រទេសរុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់មីស៊ីលចូលជ្រៅទៅក្នុងលំហ មុនពេលធ្លាក់ក្នុងមហាសមុទ្ររវាងជប៉ុន និងរុស្ស៊ីបានឲ្យដឹងថា ការបាញ់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានហោះខ្ពស់ជាងមីស៊ីលមុនៗរបស់កូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានលើកសរសើរថាជាមីស៊ីលយុទ្ធសាស្ត្រ្លាងបំផុតរបស់ពិភពលោក។ការបាញ់មីស៊ីលប្រទេសនេះ ជាការបញ្ជូនសារព្រមានដល់សត្រូវ។ ទន្ទឹមនឹងសំណួរនៅតែមានអំពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការដឹកនាំ និងការពារក្បាលគ្រាប់នុយក្លេអ៊ែរនៅពេលធ្លាក់ចូលទៅក្នុងបរិយាកាសវិញ មីស៊ីល Hwasong-19 ក៏ដូចជា ICBMs ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានបង្ហាញពីកម្រិតនៃការវាយប្រហារស្ទើរតែគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។...
Hivatalos 20bet Belépés Link + 100% Bónusz” Töltse Le A Hivatalos 20bet Mobilalkalmazást Content Az Online Sportfogadás Egyszerű Használata Hogyan Telepíthető Az Alkalmazás Okostelefonra? Kényelmes Kifizetési...
Content What are the Lower Deposit Casinos Found in Canada? Zodiac Local casino Benefits Review Details Online casino games Playing Which have Deposit step 1 Get...