កំពត ៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរនាពេលកន្លងមក ឯកឧត្តមលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំបក្សតាមមន្ទីអង្គភាព សាខាបក្សក្រុងស្រុក ឃុំសង្កាត់ត្រូវអនុវត្តការងារសំខាន់ៗចំនួន៧ចំណុច ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតនាពេលបន្តបន្ទាប់ទៀត។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំបូកគោ ខេត្តកំពត ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងកោតសរសើរ ដល់សមាជិកសមាជិកាគណបក្សទាំងអស់...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលការឈូសឆាយ កែរលម្អដងស្ទឹងប៉ៃលិន ដើម្បីគ្រោងស្ថាបនាសួន « តេជោសន្តិភាព» ប្រកបដោយសោភ័ណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កាលពីម្សិលមិញថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម...
ភ្នំពេញ ៖ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានលើកឡើងថា ការវិនិយោគទុន លើចំណេះវិជ្ជា នឹងទទួលបានការប្រាក់ច្រើន ហើយចំណេះវិជ្ជានេះ គឺជាកត្តាដ៏សំខាន់មួយដើម្បីបង្កើន ផលិតភាពការងារទាំងបច្ចុប្បន្ន និងនាគតប្រកបដោយចីរភាពផងដែរ។ ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានជំរុញឲ្យការងារសហការជាមួយគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បន្តជួយអភិវឌ្ឍមូលដ្ឋានឱ្យបានច្រើនថែមទៀត និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិនិត្យសកម្មភាពការងារ និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អនុប្រធានក្រុមការងារគណបក្ស...
សៀមរាប៖នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ប្រុស ស្រី ចាស់ ក្មេង យ៉ាងច្រើនកុះករបានមកប្រមូលផ្តុំគ្នានៅបឹងអភិរក្សមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាប់ត្រីរួមគ្នាយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ អ្នកស្រុកអង្គររាប់រាប់រយនាក់ បានរួមគ្នាចាប់ត្រីប្រពៃណីបុរាណរបស់ពួកគាត់ នៅក្នុងបឹងសហគមន៍...
សៀមរាប ៖ក្រុមអ្នកស្ម័គ្រចិត្ដអន្ដរជាតិ នៃក្រុមឡាអ៊ិនក្លឹប មកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានផ្ដល់សម្ភាសរៈសិក្សា ការិយាល័យ និងដាំដើមឈើជាច្រើនដើម ព្រមទាំងសម្ភោធសមិទ្ធផលជាច្រើនទៀត នៅសាលារៀនចុងស្ពានឡាយអ៊ិនក្លឹប ឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីអភិវឌ្ឍន៍វិស័យអប់រំដល់កុមារនៅជនបទ និងឱ្យសាលារៀនមានសោភ័ណ្ឌភាព បរិស្ថានល្អ ដែលពិធីនេះ ធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៥នេះ ។ លោក គឹម ហូថេ ប្រធានក្រុមឡាយអ៊ិនក្លឹបប្រចាំឆ្នាំ២០២៥ និងក្រុមអ្នកស្ម័គ្រចិត្ដ លើកឡើងស្រដៀងគ្នាថា ការជួយអភិឌ្ឍន៍លើវិស័យអប់រំបនេះ...
កណ្ដាល៖នៅរសៀលថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។...
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៨៧៩នាក់ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនោះ...
ភ្នំពេញ ÷ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នការងារសម្រេចបាន៖ ១/ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន...
តាកែវ ÷ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្រ្តីជំនាញ លោកអភិបាលរងស្រុក...