ក្រសួងអបរំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅតាមមណ្ឌលរាជធានី-ខេត្ត សម័យប្រឡង៖០៨ តុលា ២០២៤ ជាផ្លូវការហើយ។ – មណ្ឌលរាជធានីភ្នំពេញ (ផ្នែកទី១)៖ https://web.facebook.com/moeys.gov.kh/posts/pfbid02JEcaH3k7TdfNoXRKvYvZPnDtHYyGxvHonA5NkqwKgfsMh3zLHpbrujWc8iE1hPPNl – មណ្ឌលរាជធានីភ្នំពេញ (ផ្នែកទី២)៖ https://web.facebook.com/moeys.gov.kh/posts/pfbid02wH6zku1FSCHNfHHpoG8bUmoVkcKDuHc8zFZicamuw9tgHBNH19sWgMRJrmaoHxaPl – កណ្ដាល៖ https://web.facebook.com/moeys.gov.kh/posts/957937953026295?ref=embed_post – កែប៖ https://www.facebook.com/moeys.gov.kh/posts/pfbid0gQ21MfsdoLLWiH8ZfscXgtP5QMG5VqYphDtdqmj1eKp983uyLnsXKNMbcbcsjNQ6l – ប៉ៃលិន៖ https://www.facebook.com/moeys.gov.kh/posts/pfbid08JCpjpntoAUY8UrKJY8HQnoKe4PszUpP5yZvafyYBRyDVk9nk5kZjagcBuipKkzDl – មណ្ឌលគិរី៖ https://www.facebook.com/moeys.gov.kh/posts/pfbid0mLhFDg42mccetd8kyV74P7u6jQLymSnCEFVBoWXng8jLfYCsRBsEkfx9JRiCJTZwl – ស្ទឹងត្រែង៖ https://www.facebook.com/moeys.gov.kh/posts/pfbid04HhKK7KcTZbry7SGuQ1QnoCZqiv2eGx8BectC6urjqe3fUb9az3pVGvsERvcYy6Ql...
សមាគមកាយប្ញទ្ធិនារីកម្ពុជា នឹងរៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង » ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី។ មុនការបោះជំរំមកដល់គណៈកម្មការរបស់សមាគមកាយប្ញទ្ធិនារី បានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយពីកម្លាំងស្ម័គ្រចិត្តនៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំងបោះជំរំ ព្រមទាំងតម្លើងតង់ស្នាក់នៅសម្រាប់ប្អូនៗ កុមារី និងយុវតី ដែលជាសមាជិកាសកម្ម ធ្វើដំណើរមកពីបណ្ដា ខេត្ត-ក្រុង គោលដៅមួយចំនួនដូចជា៖...
នាយករដ្ឋមន្ត្រីលីបង់ បានបង្ហាញក្តីសង្ឃឹមថាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនឹងត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈទូរទស្សន៍រដ្ឋរបស់អ៊ីស្រាអែលបានចុះផ្សាយនូវអ្វីដែលខ្លួនបាននិយាយថាជាសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ ផ្តល់សម្រាប់បទឈប់បាញ់ដំបូងរយៈពេល ៦០ ថ្ងៃ។ ឯកសារ ដែលទូរទស្សន៍ Kan បាននិយាយថា គឺជាសំណើលេចធ្លាយដែលសរសេរដោយទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អ៊ីស្រាអែល នឹងដកកងកម្លាំងរបស់ខ្លួនចេញពីលីបង់ក្នុងសប្តាហ៍ដំបូងនៃបទឈប់បាញ់រយៈពេល៦០ ថ្ងៃ។ ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់អនុប្រធាននៃអង្គភាពកងកម្លាំងពិសេសរបស់ក្រុមហេសបូឡា ក្នុងអំឡុងពេលការវាយប្រហារ ដឹកនាំដោយចារកម្មសម្ងាត់ នៅក្នុងប្រទេសលីបង់។ នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលបាននិយាយថាលោក Mustafa Ahmad...
កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយឆ្ងាយចូលទៅក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (៣១ តុលា) នេះ មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមបាញ់សាកល្បងមីស៊ីលបាលិស្ទិកអន្តរទ្វីប ICBM ខណៈភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង។ កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាធ្វើតេស្តមីស៊ីល ដែលបាញ់ចេញពីមុំដ៏ខ្ពស់នេះ គឺចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង នៅម៉ោង ៧:១០នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ក្រោយមក រដ្ឋាភិបាលជប៉ុននិយាយថា មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅម៉ោង ៨:៣៧នាទីព្រឹក...
នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។ ៣-ផ្សេងៗ៕
Hivatalos 20bet Belépés Link + 100% Bónusz Link A New Hivatalos 20bet Alkalmazás Letöltéséhez” Content Kényelmes Befizetési Lehetőségek Az Élő Chat A Hét Bármely Napján Elérhető...
កំពង់ធំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ជនបទ ជាពិសេសការងារស្ថាបនាផ្លូវ ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន មានជីវភាពកាន់ តែប្រសើរ។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ប្រវែងសរុបជាង ១៦៦ គីឡូម៉ែត្រ...
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានត្រៀមខ្លួននឹងធ្វើឱ្យបានល្អជាទីបំផុត។ ក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា នៅថ្ងៃទី៣០ តុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូចំនួន២ គឺក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករ និងការអភិរក្សសត្វផ្សោតនៅកម្ពុជា។ នៅក្រោយចប់ពិធីចុះហត្ថលេខានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រគល់កុំព្យូទ័រជាង ១០០គ្រឿងជូនតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថល។ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលកំព្យូទ័រចំនួន ១១៦គ្រឿង និងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថលលើជំនាញសន្តិសុខសាយប័រ និងអក្ខរកម្មទិន្ឋន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូល។ តុលាការកំពូល...