ភ្នំពេញ ៖ ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនិងតម្រូវការទីផ្សារ និងសូមការគាំទ្របន្ថែមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ជួយសម្រួលនូវនីតិវិធីមួយចំនួន ដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។ លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធបញ្ហាប្រឈមរបស់ ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិករបស់សមាគមទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់...
ភ្នំពេញ៖តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ខណៈដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះមហាសក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់សិង្ហបុរី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៨៖៤០នាទី ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងនោះរួមមានឯកឧត្តម ហែម វណ្ឌី...
ភ្នំពេញ៖ App NoDrug បានក្លាយជាមធ្យោបាយមួយដ៏ប្រជាប្រិយភាពក្នុងការប្រើប្រាស់ ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ចជំនាញ សំដៅដល់ការបោសសម្អាតគ្រឿងញៀនចេញពីភូមិឋានរបស់ប្រជាពលរដ្ឋ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីទូរស័ព្ទមួយនេះ គឺយន្ដការដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ដល់អ្នកដែលរាយការណ៍ផងដែរ។ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានឲ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងរយៈពេលពេញមួយខែមិថុនាកន្លងទៅ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន២៨៩ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន២០៩ករណី។ ដោយឡែក...
ភ្នំពេះ ៖នៅព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។ សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជម្នះរបស់ឯកឧត្តម និងគណបក្ស...
ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងគាំទ្របន្ថែមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធជួយសម្រួលនូវនីតិវិធីដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។ លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធបញ្ហាប្រឈមរបស់ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិករបស់សមាគមទាំងអស់បានចូលរួមចំណែកយ៉ាងសំខាន់ នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការ ប្រមូលទិញត្រីក្នុងស្រុក និងការនាំចូលផងដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យកមកលក់លើទីផ្សារ...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា៖ ក្រុមគ្រូពេទ្យ ផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតវប្បធម៌ចែករំលែក អ្នកចេះ ចែករំលែកដល់អ្នកមិនទាន់ចេះ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទវិទ្យាសាស្រ្តប្រចំាឆ្នាំស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» ដោយមានការចូលរួមពីឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៧៩នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកឡើងវិញពីគោលបំណងនៃវគ្គចែករំលែក ដែលបានធ្វើមកចំនួន៧៤ដង រួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះមិនដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទេ ដោយសារវគ្គនេះមានលក្ខណៈពិសេសមួយ ដែលមន្រ្តីសុខាភិបាលមិនត្រឹមតែទទួលបានទ្រឹស្តីនៃការដឹកនាំទេ...
យោងតាមការឲ្យដឹងរបស់លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានដឹកនាំមន្រ្តីនៃការិយាល័យថាមពល និងប្រេងកាត ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយស្នាក់ការអគ្គិសនីកោះកុង ស្តីពីការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ពីប្រាក់បាត ទៅជា ប្រាក់រៀល នៅលើវិក្កយបត្របង់ថ្លៃអគ្គិសនី។ លោក ខ្លឹម យុនវិសិដ្ឋ គូសបញ្ជាក់យ៉ាងច្បាស់ៗ នៅរសៀលថ្ងៃទី២ ខែកក្កដា ថា ចាប់ពីខែកក្កដា នេះតទៅ នឹងលែងមានការទូទាត់ថ្លៃអគ្គិសនីជាប្រាក់បាតលើវិក្កយបត្របង់ថ្លៃសេវាប្រើប្រាស់ទៀតហើយ។
នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះធ្ចើឡើងដើម្បីរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនៅតាមសងខាងតំបន់ព្រែកជីកហ្វូណនតេជោ...
ភ្នំពេញ ÷ សិស្សកម្ពុជាដណ្តើមមេដាយបានចំនួន១៧គ្រឿង និងទទួលបានជើងឯកពីការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ នៅចក្រភពអង់គ្លេស ដែលនេះជាការដណ្តើមបានជ័យជម្នះដ៏ធំធេង និងបានបង្ហាញឲ្យឃើញអំពីការរីកចម្រើនវិស័យអប់រំនៅកម្ពុជា។ សិស្សពូកែកម្ពុជា ដែលត្រូវបានជ្រើសរើសចេញពីសាលារដ្ឋ និងឯកជន ដែលត្រឡប់មកពីការប្រកួតប្រជែង កម្រិតភាសាអង់ គ្លេសលំដាប់អន្តរជាតិ ក្នុងកម្មវិធី Teeneagle Competition នៅសាកលវិទ្យាល័យ University of Surrey ចក្រភពអង់គ្លេស នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងថា នៅក្នុងការប្រកួតប្រជែងដ៏អស្ចារ្យកម្រិតលំដាប់ថ្នាកពិភពលោក...