សៀមរាប ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ នៅស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងដំណើរបេសកកម្មនេះ លោកជំទាវអនុរដ្ឋលេខាធិការ...
បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងពេលចុះពិនិត្យស្រែប្រាំងក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំអាជ្ញាធរ និងមន្រ្តីជំនាញតាមដានបន្ថែមចំពោះស្រែប្រាំងដែលប្រឈមនឹងខូចខាតដើម្បីអន្តរាគមន៍ទឹក។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ...
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ដើម្បីបង្ការការធ្វើស្រូវប្រាំងជួបប្រទះការខូចខាត អាជ្ញាធរ និងមន្ទីរជំនាញ នឹងសហការស្តារប្រឡាយសម្រាប់បញ្ជូន និងស្តុកទឹកទៅមូលដ្ឋានដែលតែងប្រឈមការខ្វះទឹកក្នុងស្រុកបាកាន។ ការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន២ នៃស្រុកបាកាន...
ភ្នំពេញ ៖ ផ្លូវថ្មើជើងជំហានទីមួយពីមុខប្រៃសណីយ៍កម្ពុជា ទៅដល់ខាងមុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ផ្លូវលេខ២៤០ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅម៉ោង៦ល្ងាច ដល់ម៉ោង១១យប់រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើជើងនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤គឺ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកតាំងគោក និងស្រុកស្ទោង ខេត្តកំពង់ធំ។ សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដោយធ្វើការបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ប្រឡាយមេស្ទឹងជីនិត ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ...
ភ្នំពេញ ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារការិយាល័យបេតិកភណ្ឌ ការិយាល័យសារមន្ទីរ ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងសមាជិកក្រុមប្រឹក្សាឃុំ ចុះពិនិត្យស្ថានីយបុរាណមួយចំនួនពិនិត្យសំណង់វត្តអារាម និងវត្ថុក្រៅឃ្លាំង ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នៅវត្តកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោក ប៊ុនថន សុខាណារិទ្ធ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមករា...
កម្ពុជាគឺជាប្រទេសមានសក្តានុពលខ្ពស់ផ្នែកកសិកម្មតាំងពីសម័យបុរាណកាលមក ក្នុងនោះទឹក និងស្រូវ គឺជាចំណុចស្នូលនៃខ្សែសង្វាក់ផលិតកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ ដំណាំស្រូវបានតំណាងឱ្យអត្តសញ្ញាណវប្បធម៌ ស្ថិរភាពសេដ្ឋកិច្ច ទំនាក់ទំនងសង្គមវប្បធម៌ និងការរួមចំណែកដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍក្នុងតំបន់ជនបទផងដែរ។ ដោយឡែកនៅក្នុងទស្សនីយភាព«ជីវិត» តួអង្គសំណាប ស្រូវ និងទឹក គឺជាតួរអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរនៃការលូតលាស់របស់ពូជស្រូវដែលជាប្រភពអាហារចម្បងរបស់កម្ពុជា។ តាមជំនឿខ្មែរត្រូវបានទទួលស្គាល់ថា ស្រូវគឺជាម្តាយ ឬជាអទិទេពដែលបានផ្តល់ជីវិត និងថាមពលសម្រាប់ការរស់រានដល់មនុស្សជាតិទាំងឡាយ។ គ្រាប់ស្រូវ បានប្រែរូបរាងក្លាយទៅជាអង្ករ ដែលមានសណ្ឋានជាគ្រាប់តូចៗ រាងទ្រវែងពណ៌ស ក្រោយឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការសម្រិតសម្រាំង។ ស្រូវ ឬ អង្ករ...
កំពង់ធំ៖ កំណាត់ផ្លូវប្រវែង១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ កៅស៊ូ DBST ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ផលងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST នៅតំបន់រមណីយដ្ឋានប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក។ ក្នុងឱកានោះឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា...
ស្វាយរៀង ៖ របបដាំដំណាំបន្លែស្ពៃ បន្ថែមលើរបរកសិកម្មផ្សេងៗទៀត ត្រូវបានរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ ផ្ដល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្រ បំរើបានល្អលើជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារហើយមិនចំណាកស្រុក។ នេះជាការលើកឡើងបញ្ជាក់ប្រាប់ទូរទស្សន៍ btv របស់លោកអ៊ុង សំអឿន កសិករជោគជ័យលើការងារ ដាំបន្លែស្ពៃ និងបន្លែផ្សេងៗទៀតជាង ២០ ឆ្នាំ នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។ លោកបានបញ្ជាក់បន្ថែមថាការងារដាំបន្លែស្ពៃ មានភាពងាយស្រួលផង...
លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។