ដោយសារមានការលើកឡើងអំពីបញ្ហាការកំណត់ការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។ មន្រ្តីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអំពាវនាវដល់សមាជិកទាំងអស់របស់ ប.ស.ស. អាចទំនាក់ទំនងបានទៅកាន់លេខ ១២៨៦ ឬ ១២៩៧ ដើម្បីឲ្យសហការីធ្វើការពន្យល់ ចៀសវាងមានការភ័ណ្ឌច្រឡំផ្សេងៗ។ ដោយយោងលើលទ្ធផលថ្មីៗនេះ ឃើញថា មានសមាជិក ប.ស.ស. ក៏ដូចជាដៃគូសហការជាមួយ ប.ស.ស. ទាំងអស់មានការលើកឡើងជាការត្អូញត្អែរ (complain) ថាសមាជិក ប.ស.ស. គឺប្រើប្រាស់សេវាអត់បាន ហើយប្រើប្រាស់បានតែម្តង ២ដង ឬ៣ដង...
នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី២៩ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៧.៧៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។ បើតាមសេចក្ដីជូនដំណឹងដដែលថា គុណភាពខ្យល់ល្អណាស់...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លៀតពេលចុះពិនិត្យមើលស្ថានភាពដោយផ្ទាល់ចំពោះសកម្មភាពបូមទឹកសង្គ្រោះស្រូវប្រាំងពលរដ្ឋជិត ១ម៉ឺនហិកតា នៅស្រុកស្អាងខេត្តកណ្ដាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍តាមបណ្ដាញសង្គមនៅយប់នេះថា ថ្ងៃនេះឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ក្រសួងធនធានទឹក នៅស្រុកស្អាង ខេត្តកណ្តាល និង ស្រុកព្រៃកប្បាស និងស្រុកបាទី ខេត្តតាកែវ ដោយស្រូវដែលត្រូវបានសង្គ្រោះ...
សៀមរាប ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ នៅស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងដំណើរបេសកកម្មនេះ លោកជំទាវអនុរដ្ឋលេខាធិការ...
បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងពេលចុះពិនិត្យស្រែប្រាំងក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំអាជ្ញាធរ និងមន្រ្តីជំនាញតាមដានបន្ថែមចំពោះស្រែប្រាំងដែលប្រឈមនឹងខូចខាតដើម្បីអន្តរាគមន៍ទឹក។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ...
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ដើម្បីបង្ការការធ្វើស្រូវប្រាំងជួបប្រទះការខូចខាត អាជ្ញាធរ និងមន្ទីរជំនាញ នឹងសហការស្តារប្រឡាយសម្រាប់បញ្ជូន និងស្តុកទឹកទៅមូលដ្ឋានដែលតែងប្រឈមការខ្វះទឹកក្នុងស្រុកបាកាន។ ការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន២ នៃស្រុកបាកាន...
ភ្នំពេញ ៖ ផ្លូវថ្មើជើងជំហានទីមួយពីមុខប្រៃសណីយ៍កម្ពុជា ទៅដល់ខាងមុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ផ្លូវលេខ២៤០ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅម៉ោង៦ល្ងាច ដល់ម៉ោង១១យប់រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើជើងនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤គឺ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកតាំងគោក និងស្រុកស្ទោង ខេត្តកំពង់ធំ។ សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដោយធ្វើការបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ប្រឡាយមេស្ទឹងជីនិត ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ...
ភ្នំពេញ ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារការិយាល័យបេតិកភណ្ឌ ការិយាល័យសារមន្ទីរ ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងសមាជិកក្រុមប្រឹក្សាឃុំ ចុះពិនិត្យស្ថានីយបុរាណមួយចំនួនពិនិត្យសំណង់វត្តអារាម និងវត្ថុក្រៅឃ្លាំង ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នៅវត្តកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោក ប៊ុនថន សុខាណារិទ្ធ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមករា...