ស្វាយរៀង ÷ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមប៊ួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានជំរុញដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងផ្នែកពាក់ព័ន្ធត្រូវខិតខំរិះរកវិធានការដោះស្រាយ កាត់បន្ថយឲ្យនៅកម្រិតទាបអត្រាបោះបង់ការសិក្សារបស់សិស្ស ។ ការថ្លែងនិងមានប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបែបនេះបានធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញបិទសន្និបាតអប់រំឆ្នាំ២០២៣.២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៤.២០២៥ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងផងដែរ ។ ក្នុងនាមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមហង់ ជួនណារ៉ុង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង...
នៅថ្ងៃទី៣០ ខែមករានេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី...
ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្ដី បានមានប្រសាន៍បញ្ជាក់ថា ជាគោលការណ៍ដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលពុំមែនដោះស្រាយការងារតែនៅក្នុងការិយាល័យ ឬក៏ដាក់ចេញតែគោលនយោបាយនៅលើក្រដាសនោះឡើយ។ ប៉ុន្ដែថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រសួងស្ថាប័នបានចុះទៅធ្វើកិច្ចការដោយផ្ទាល់ដល់ទីតាំងនៃបញ្ហាដើម្បីស្ដាប់សំឡេងពិត និងក្ដីកង្វល់របស់ពលរដ្ឋហើយស្វែងរកដំណោះស្រាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ...
កំំពង់ធំ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្មកនាខេត្តកំពង់ធំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកកាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខអតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន២នាក់ដែលបាត់បង់សមត្ថភាពការងារ ទី១ លោកស្រី ឌុក សុីដា អាយុ ៦៥ឆ្នាំ អតីតនាយិកាសាខា និងទី២ លោកស្រី ហ៊ផល្លា អាយុ ៥២ឆ្នាំ អតីតប្រធានការិយាល័យអភិវឌ្ឍន៍សាខា អ្នកទាំងពីរកំពុងមានជំងឺប្រចាំកាយ។ ដោយមើលឃើញពីជីវភាពអតីតមន្ត្រីទាំង២មានការខ្វះខាតជាក់...
ភ្នំពេញ ៖ បណ្តាពលរដ្ឋ បង្ហាញក្តីរីករាយ ខណៈគម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» កំពុងពន្លឿនសាងសង់ស្ពានទី១ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឲ្យហើយ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។ ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមករានេះថា បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ និងនៅជាយរាជធានីភ្នំពេញ គឺមានស្ពានអាកាសជាច្រើនកន្លែង ហើយតាមរយៈការសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាត់ផ្លូវជាតិលេខ២...
(ភ្នំពេញ) នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤(CFR4)។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី...
ប្រជាពលរដ្ឋ បានស្ងប់ស្ងែងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ខណៈដែលសម្ដេចបានចុះទៅអន្តរាគមន៍ជួយរកដំណោះស្រាយជូនពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់ជាបន្តបន្ទាប់ ដោយពួកគេបានចាត់ទុកសម្ដេចជាមេដឹកនាំដែលមិនមានភាពឆ្មើងឆ្មៃជាមួយពលរដ្ឋពីគ្រប់និន្នាការនយោបាយ។ លោក ឈឺន គង្គា អាយុ ៣៦ឆ្នាំ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ខ្ញុំគោរពស្រលាញ់ពេញសម្ដេចមហាបវរធិបតី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ពិតជាស័ក្តិសមបំផុតដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បានដឹកនាំកម្ពុជាយើងប្រកបដោយថាមពល គតិបណ្ឌិតដ៏ឆ្នើម ឈ្លាស់វៃ និងប៉ិនប្រសប់។ សម្ដេចបានចុះអន្តរាគមន៍ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋពីគ្រប់និន្នាការនយោបាយដែលជួបការលំបាក»។ លោកបន្តថា៖«ខ្ញុំបានឃើញថ្នាក់ដឹកនាំដែលដឹងពីសុខទុក្ខ ហើយគាត់ចុះមកដល់ទីតាំងបែបនេះ ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់។ ជាស្ដែងខ្ញុំបានឃើញព័ត៌មានពីគាត់ដែលបានចុះទៅដល់ទីតាំងខ្វះទឹកដាក់ស្រែនៅខេត្តតាកែវ គឺខ្ញុំសប្បាយចិត្ត អ៊ីចឹងយើងខ្ញុំជាពលរដ្ឋពិតជាថ្លែងអំណរអរគុណចំពោះសម្ដេចបវរធិបតីដែលបានយកចិត្តទុកដាក់ជាមួយពលរដ្ឋ»។...
ភ្នំពេញ ៖ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations-IHR)» ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយអង្គការសុខភាពពិភពលោក។ សិក្ខាសាលានេះមានគោលបំណង៣សំខាន់៖ ១) ពិនិត្យមើលវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៤ សម្រាប់សូចនាករ...
ព្រៃវែង៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង...
សម្រាប់ជំនួយជាង ៤០ម៉ឺនដុល្លារនេះ ផ្តោតជួយលើគម្រោងចំនួន ៣។ គម្រោងទី ១ជួយដល់ការស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងព្រែកក្នុងខេត្តតាកែវ ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ជាស្ថាប័នទទួលជំនួយ។ ជំនួយនេះ នឹងត្រូវប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្តុកទឹក អន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក...