កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានដោះស្រោយបញ្ចប់វិវាទដីធ្លីក្រៅប្រពន្ធ័តុលាការរវាងពលរដ្ឋ និងពលរដ្ឋដែលរស់នៅក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ដោយជោគជ័យ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ។ លោក ជេត ដុំ នាយករងរដ្ឋបាល តំណាងលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ពលរដ្ឋចំនួនពីរក្រុម ក្នុងនោះមួយក្រុមមានគ្នាចំនួន៤៨គ្រួសារជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលលើដី១២ហិកតា ស្ថិតក្នុងផ្ទៃអាងទំនប់ត្រពាំងជ្រៃ និងប្រជាពលរដ្ឋមួយក្រុមទៀតចំនួន១៥០គ្រួសារក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងនាមយើងជាខ្មែរ ក្នុងនាមយើងជាអ្នកបម្រើការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងមានសេចកី្តរីករាយក្នុងការឃើញផុសផុលឡើងវិញចំពោះស្មារតីរបស់យុវជនយើង បានបំផុសឡើងវិញនូវល្បែងប្រជាប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ។ ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល ជូនថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសស្វាគមន៍នាវា របស់ ប្រទេសជាមិត្តទាំងឡាយ ចូលចតធ្វើទស្សនកិច្ច ឬហ្វឹកហាត់រួមគ្នា នៅមូលដ្ឋានសមុទ្ររាម (ផែរាម) ដើម្បី បញ្ជាក់ថា មូលដ្ឋាននេះ គ្មានអាថ៌កំបាំងអ្វីនោះឡើយ ។ ក្នុងពិធីសម្ពោធសមិទ្ធផល ដែលសម្រេចបាននៅក្រោមកិច្ចសហប្រតិបត្តិការរកម្ពុជា-ចិន ទៅលើ ការអភិវឌ្ឍកសាងនូវមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងសមិទ្ធផលមជ្ឈមណ្ឌលភស្តុភារ និង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥...
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបចំកម្មវិធីសង្ក្រាន្តចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសាម្សិលមិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីខ្មែរ ដោយមានចូលរួមពីលោក ច្រឹង ណារី នាយក វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន លោកគ្រូ អ្នកគ្រូ និងនិស្សិតជាច្រើនកុះករ។ នៅក្នុងកម្មវិធីសង្គ្រាន្ត លោកច្រឹង ណារី បានឱ្យដឹងថា ការរៀបចំកម្មវីធីសង្រ្កាន្តនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងរាំលេងកម្សាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោកបន្តថា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥ ថា៖ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស ពោលគឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ, ការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម មិនបានធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យ ហើយគ្មានអ្នកណាការពារអធិបតេយ្យកម្ពុជា...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអ ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ជាដើម។ ក្នុងកិច្ចប្រជុំនេះដែរ សម្ដេចធិបតីក៏បានណែនាំឱ្យពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអ ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២ ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក្រៅពីបានពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសេច ក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រា ងគោលនយោបាយជាតិ ស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ រួចហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។