ក្រចេះ៖ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដោយនៅខ្វះតែ ០,៦០ម៉ែត្រទៀត គិតត្រឹមព្រឹកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ មានកម្ពស់ ២១,៤០ម៉ែត្រ ។ នៅព្រឹកថ្ងៃ២៤ ខែកញ្ញានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា តាមការព្យាករណ៍របស់ក្រសួងជំនាញ បានឃើញថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាចហ្នឹងហក់ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្ថានភាពបែបនេះ នឹងបង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលាក្នុងមូលដ្ឋានខេត្តក្រចេះ គណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយខេត្តក្រចេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ...
ក្រុមអ្នកស្រាវជ្រាវកម្ពុជា បានរៀបរៀងនូវសៀវភៅមួយក្បាល ដែលមានចំណងជើងថា “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” ដែលបានបង្ហាញពីការលួចធ្វើឃាត លើសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាបង្ហាញពីចិត្តមេត្តា និងការការពារសុខសន្តិភាពរបស់សម្ដេច មិនឲ្យកម្ពុជាកើតឡើងនូវភ្នក់ភ្លើងសង្គ្រាមជាថ្មី នៅក្នុងប្រទេសកម្ពុជា ។ ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នាបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ទុំ ប៉ែនវីរៈវិទូ ប្រធានក្រុមសម្របសម្រួល នៃការចង់ក្រងសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ”...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាប្រធានគណៈអធិបតីប្រកាសបើក «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក...
ភ្នំពេញ ៖ ការដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរ ពីផលប៉ះពាល់ជាអវិជ្ជមាននៃសំរាមប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការថ្លែងឡើងនេះ គឺនៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីធំជាងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ត្រូវតែការពារសុខភាពប្រជាពលរដ្ឋឱ្យខាងតែបាន និងត្រូវបង្ការមិនឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារសារធារតុពុលដែលបង្ករពីសំណល់ប្លាស្ទិក...
ភ្នំពេញ៖ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមអមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ចិន-អាស៊ាន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ច ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាបង្កើតនូវភាពស្និទ្ធស្នាលនាឱកាសដែលឯកឧត្តមចូលកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន...
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវជនបទចំនួន១០ខ្សែក្នុងខេត្តពោធិ៍សាត់ ។ លោក ធីម សុធារ៉ា...
ខយ តេ បានប្រកាសយ៉ាងមោទនអំពីភាពជោគជ័យ នៃយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួនជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមឈ្មោះ «អ្នកជាវីរៈជន ឈាមអ្នកជីវិតគេ» ដោយបានបំបែកឯតទគ្គកម្ម «អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ» នាឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤។ ព្រឹត្តិការណ៍នេះ បានទាក់ទាញសធារណជនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត ១០០០ នាក់មកពីជាង ១០ ប្រទេសចូលរួម។ ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាមបានមានចំនួនរហូតដល់ ៧៤៩ នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង។ លោកស្រី...
ឧត្ដរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់អភិបាលរងខេត្តឧត្ដរមានជ័យ ដែលទើបតែតែងតាំងថ្មី ត្រូវចេះសហការការងារជាថ្លុងមួយ សាមគ្គីផ្ទៃក្នុងឲ្យបានល្អ និងបម្រើការងារផ្តល់សេវានានាជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ មានប្រសាសន៍បែបនេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសចូលរួមប្រកាសមុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ ។ ក្នុងនោះសម្រេចតែងតាំងមុខតំណែងលោក ស៊ឹម វុទ្ធា ជាអភិបាលរងខេត្តឧត្តរមានជ័យ ជំនួសលោក ឌី រ៉ាដូ ដែលត្រូវផ្លាស់ប្តូរទៅកាន់ជាអភិបាលរងខេត្តសៀមរាប ។...
នៅរសៀលថ្ងៃទី២៣កញ្ញានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ បានស្ដេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំងកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤ ដើម្បីស្តេចយាងទៅ ពិនិ ត្យនិងព្យា បាលព្រះរាជសុខភាពជាទៀងទាត់ តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិតចិន។...