ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនVINCI CONSTRUCTION GRANDS PROJETS S.A.S នៃសាធារណរដ្ឋបារាំង។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល...
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តម វ៉ាង ហ៊ូនីង បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិនក្នុងរដ្ឋធានីប៉េកំាង។...
អ្នកសិក្សាស្រាវជ្រាវ និងអ្នកនយោបាយនៅកម្ពុជា យល់ឃើញថា ការបង្កើតរដ្ឋធម្មនៅឆ្នាំ១៩៩៣ បានរួមចំណែកជាសារវន្តក្នុងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃ ។ ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី២៤ ខែកញ្ញា នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំ នាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតរដ្ឋធម្មនុញ្ញនៅ ឆ្នាំ១៩៩៣ មានសារសំខាន់ ដូចជា៖ បានផ្លាស់ប្ដូរនៃដំណាក់កាលប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដោយបាន បង្កើតឡើងវិញនៃរបបរាជានិយមដែលជាគ្រឹះរបបនយោបាយនៃប្រទេសកម្ពុជា, ជាគ្រឿងទប់អំណាច...
សហគ្រិនដែលជាម្ចាស់សហគ្រាសក្នុងស្រុក បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈដែលការលក់ផលិតផលរបស់ពួគគាត់ ទទួលបានការគាំទ្រ និងលក់ដាច់បានប្រសើរជាងមុន ហើយរំពឹងថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ សិប្បករដែលម្ចាស់សហគ្រាសកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់ និងការដាក់បង្ហាញផលិតផលខ្មែរ ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី ២២ ខែ កញ្ញា នេះថា ពាក់ព័ន្ធការរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួម ដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជា...
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលខេត្ត អង្គការវ៉ា(WAR) និងមន្ទីរពេទ្យNUSCប្រទេសសឹង្ហបុរី បានបើកវគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអោយពួកគាត់ចេះកត់ត្រា និងបញ្ចូលទិន្នន័យពីសុខភាពមាតា ទារក តាមប្រព័ន្ធវេបសាយ។ ការកត់ត្រាសុខភាពមាតា ទារក តាមប្រព័ន្ធវេបសាយនេះ មានសារៈសំខាន់ចំពោះក្រុមគ្រូពេទ្យទាំងអស់ ក្នុងការតាមដានសុខភាពមាតា ទារក មុនពេលសំរាល ក្នុងពេលសំរាល និងក្រោយពេលសំរាលអោយកាន់តែច្បាស់ និងមានគុណភាពជាងមុន។ លោកស្រីវេជ្ជបណ្ឌិត ពូន...
ប្រជាពុទ្ធបរិស័ទកាន់តែកុះករបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ក្នុងបុណ្យកាន់បិណ្ឌទី៧នេះ ។ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃកាន់បិណ្ឌទី៧ ប្រជាប្រជាពុទ្ធបរិស័ទជាច្រើនមកពីទីជិតទីឆ្ងាយ បាននាំគ្នាទៅធ្វើបុណ្យដាក់ទាន នៅវត្តនាគវ័ន្ត ដែលជាវត្តមួយ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ។ ពុទ្ធបរិស័ទយល់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពេលវេលាមួយអាចឱ្យពលរដ្ឋកម្ពុជាដែលកាន់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ អាចចូលរួម ឬរួបរួមគ្នាធ្វើបុណ្យ បង្ហាញពីការគោរពប្រតិបត្តិតាមគន្លងទំនៀមទម្លាប់ប្រពៃណី និងជាការបង្ហាញពីសន្ធាចិត្ដដ៏ជ្រះថ្លៃរបស់មនុស្សម្នាក់ៗ ដែលកើតឡើងដោយអំពើបុណ្យដែលខ្លួនបានសាង ។ សូមបញ្ជាក់ថា...
ក្រចេះ៖ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដោយនៅខ្វះតែ ០,៦០ម៉ែត្រទៀត គិតត្រឹមព្រឹកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ មានកម្ពស់ ២១,៤០ម៉ែត្រ ។ នៅព្រឹកថ្ងៃ២៤ ខែកញ្ញានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា តាមការព្យាករណ៍របស់ក្រសួងជំនាញ បានឃើញថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាចហ្នឹងហក់ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្ថានភាពបែបនេះ នឹងបង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលាក្នុងមូលដ្ឋានខេត្តក្រចេះ គណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយខេត្តក្រចេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ...
ក្រុមអ្នកស្រាវជ្រាវកម្ពុជា បានរៀបរៀងនូវសៀវភៅមួយក្បាល ដែលមានចំណងជើងថា “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” ដែលបានបង្ហាញពីការលួចធ្វើឃាត លើសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាបង្ហាញពីចិត្តមេត្តា និងការការពារសុខសន្តិភាពរបស់សម្ដេច មិនឲ្យកម្ពុជាកើតឡើងនូវភ្នក់ភ្លើងសង្គ្រាមជាថ្មី នៅក្នុងប្រទេសកម្ពុជា ។ ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នាបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ទុំ ប៉ែនវីរៈវិទូ ប្រធានក្រុមសម្របសម្រួល នៃការចង់ក្រងសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ”...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាប្រធានគណៈអធិបតីប្រកាសបើក «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក...
ភ្នំពេញ ៖ ការដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរ ពីផលប៉ះពាល់ជាអវិជ្ជមាននៃសំរាមប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការថ្លែងឡើងនេះ គឺនៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីធំជាងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ត្រូវតែការពារសុខភាពប្រជាពលរដ្ឋឱ្យខាងតែបាន និងត្រូវបង្ការមិនឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារសារធារតុពុលដែលបង្ករពីសំណល់ប្លាស្ទិក...