កំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យកោះថ្កូវ ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ នៅពេលគាត់ដឹងថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមកសាងផ្លូវ និងស្ពានថ្មីតាមដងទន្លេក្នុងស្រុកជលគីរី ជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល។ លោកគ្រូអ្នកគ្រូបានអោយដឹងបែបនេះ ក្នុងពេលឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី, ឯកឧត្តម គឹម វាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី, ឯកឧត្តម លាង សេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី និងក្រុមការងារ រួមនិងអាជ្ញាធរឃុំស្រុក បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ...
កំពង់ឆ្នាំង៖ ដោយមើលឃើញពីគោលនយោបាយល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការស្វែងរកសុខសន្តិភាពពិតប្រាកដជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ រួមនិងការអភិវឌ្ឍន៍ឥតឈប់ឈរនោះ នៅថ្ងៃទី០២ ខែមេសា ឆ្ណាំ២០២៥នេះ អតីតមន្ដ្រីរបស់គណបក្សភ្លើងទៀនចំនួន១០រូប ដែលមានតួនាទីជាសកម្មជនរបស់គណបក្សភ្លើងទៀន បានប្រកាសសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ តំណាងមន្ត្រីគណបក្សភ្លើងទៀន បានថ្លែងថា៖ សមាជិកសមាជិកាគណបក្សភ្លើងទៀន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពួកគេសុទ្ធតែយល់ច្បាស់ថា សព្វថ្ងៃនេះនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖ ១-សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មាន៥ ជំពូក ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២ ដើម្បីដាក់ចេញនូវវិធានការ សកម្មនិងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យដែលជាមគ្គុទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងទី៣ ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ ជារួមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យនិងសូចនាករសមិទ្ធិកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីជំរុញឲ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពសក្តិសិទ្ធភាពនិងសម្រេចបានជោគជ័យ។ ២-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៧១៨នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីអនុស្សាវរីយ៍ពីការចុះជួបមន្ត្រីនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាជន ដែលការខិតខំនេះបានក្លាយជាថាមពលជួយឱ្យថ្នាក់ដឹកនាំស្ថាប័ន កាន់តែមានទឹកចិត្តក្នុងការដឹកនាំ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។ ការចុះត្រួតពិនិត្យនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីស្វែងយល់បន្ថែម អំពីលក្ខណៈបច្ចេកទេស...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (Secondary Education for Human Capital Competitiveness Project “SE4HC”) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ...
ភ្នំពេញ៖ដើម្បីជៀសវាងការយល់ច្រលំ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញស្រឆយបំភ្លឺថា និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន សុីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ នៅក្នុងគ្រុបព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអនុរដ្ឋលេខាធិការ បានរៀបរាប់យ៉ាងលម្អិតថា ១- កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ មុឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣មុឺនតោន។...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ក្នុងឱកាសព្រះអង្គម្ចាស់យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចតេជោ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ...
(ភ្នំពេញ) តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ របស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ ដែលពិធីនេះបានចុះហត្ថលេខា រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី...
កណ្តាល ៖ ដឹងមូលហេតុហើយករណីភ្លើងឆាបឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី នៅស្រុកអង្គស្នួល ខេត្តកណ្តាល គឺបណ្តាលមកពីផ្ទុះធុងហ្គាស ។ កាលពីវេលាម៉ោង៩ និង ៥០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានករណីអណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុក សម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យបញ្ចេញកម្លាំងជួយអន្តរាគមន៍ភ្លាមៗ ។ នៅក្នុងករណីគ្រោះអគ្គីភ័យនេះឃើញវត្តមាន លោក គួច...