សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្លែងអំណរព្រះគុណ និងអរគុណ ព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជនរួមជាតិទាំងអស់ ដែលបានផ្ញើសារ និងចូលរួមរំលែកទុក្ខចំពោះ មរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការនៃក្រសួងសាធារណការ...
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានលោក យិន សាវ៉េន អភិបាលរងខេត្តបានចូលរួមជាអធិបតី, លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខេត្តកំពង់ឆ្នាំង នាឆ្នាំកន្លងទៅទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤នេះ មាន២មន្ទីរពេទ្យ ក្នុងនោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាមន្ទីរពេទ្យកំរិតលេខ៣ ទទួលបានចំណាត់ថ្នាក់លេខ៤ និងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចជាមន្ទីរពេទ្យកំរិត១ ទទួលបានចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស។ លោកបានបន្តថា៖ ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំ...
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ បាន អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលពិធីនេះបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ស្ថិតនៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងស្ថាបន្ត័...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា...
ផ្លូវខេត្តលេខ ២៧៩ តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ៧៣,៥០គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាជួសជុលក្រាលកៅស៊ូ DBST តាមគម្រោផែនការឆ្នាំជាបន្តបន្ទាប់។ នេះយោងតាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ។ កំណាត់ផ្លូវខេត្តលេខ ២៧៩ មួយខ្សែរនេះ គឺជាផ្លូវខេត្តមួយ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយស្រុកព្រែកប្រសព្វ និងស្រុកសំបូរ នៃខេត្តក្រចេះ ហើយក៏ជាខ្សែរផ្លូវដែលតភ្ជាប់ទៅខេត្តស្ទឹងត្រែង...
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ហើយ ក្រោយបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-២ ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ កីឡាករ ឃាន់ សុបិន បានរកគ្រាប់នាំមុខឲ្យគិរីវង់ ១គ្រាប់មុន នៅនាទី៣១ មុនកីឡាករ Pablo Augusto រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ...
ភ្នំពេញ ៖ អ្នកប្រាជ្ញខ្មែរមួយរូបគឺបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងបានរៀបចំចងក្រងបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ព្រមទាំងបានបោះពុម្ពផ្សាយឱ្យប្រើប្រាស់ជាផ្លូវការរួចហើយនោះ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩២ ឆ្នាំដោយជរាពាធ។ ភ្លាមៗក្រោយមរណភាពនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរួមទាំងឥស្សរជនជាច្រើនទៀតបានចេញសារជាបន្តបន្ទាប់ចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងបង្ហាញនូវការសោកស្ដាយអាល័យអាឡោះចំពោះការបាត់បង់អ្នកប្រាជ្ញខ្មែររូបនេះ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២...
អ្នកជំនាញ និងអ្នកស្រាវជ្រាវ បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយរបស់ខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ការបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា៖«ការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍»។ លោកបណ្ឌិតបន្តថា៖«ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការថែរក្សា និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាព ថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ សាមគ្គីភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរយ៉ាងរឹងមាំ»។ លោកបណ្ឌិត យង់...
ស្ទឹងត្រែង ៖ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃកម្រិត ១០០% និងបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ២០២៥...