អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៥២ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០៥ នាក់ ដែលពាក់ព័ន្ធនឹងបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច...
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៣៩ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២១៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៨៩៣ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើជូនមន្រ្តីជាន់ខ្ពស់កម្ពុជា ០២រូប ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជូនឱ្យចូលរួមក្នុងបេសកកម្មគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា...
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ- កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និង ការរកស៊ីទទួលទានផ្សេងៗ។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពល ភាពផ្លូវក្រាលបេតុងចំនួន២ គម្រោង ស្ថិតនៅឃុំកោះឧកញ៉ាតី និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល...
ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានប្រកាសឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី មរណភាពរបស់ពលករខ្មែរក្នុងគ្រោះរញ្ជួយដីនៅប្រទេសថ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឲ្យដឹងថា ពិតជាមានក្តីក្តុកក្ដួលរន្ធត់ចិត្តឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើប រដ្ឋមន្រ្តីក្រសួងព័ត៌មានទទូចដល់ដល់អ្នកសារព័ត៌មាន និងសាធារណៈចូលរួមកម្ចាត់ព័ត៌មានក្លែងក្លាយនៅក្នុងប្រព័ន្ធឌីជីថល។ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣១ខែមីនានេះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ព័ត៌មានក្លែងក្លាយបែកចែកជាបីប្រភេទសំខាន់ៗរួមមាន៖ព័ត៌មានក្លែងបន្លំ បំភ្លៃ និងភ័ន្តច្រលំ ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងបីនេះ គឺព័ត៌មានក្លែងបន្លំ និងបំភ្លៃ បង្កើតឡើងដោយចេនាអាក្រក់។ ក្នុងន័យឯកឧត្តម នេត្រ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរយៈពេល៣ខែ ឆ្នាំ២០២៥ នេះ អនុម័តគម្រោងវិនិយោគបានចំនួន ១៧២ គម្រោង ក្នុង នោះក្រុមហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានចំណែក ប្រមាណជិត ៨០ ភាគរយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តសិស្សមានពិការភាព ដែលបានសិក្សាជំនាញ ឬមានសញ្ញាបត្រជំនាញ គណនេយ្យ ច្បាប់ ឬជំនាញហិរញ្ញវត្ថុជាដើម ប្រសិនមានការជ្រើសរើសនៅតាមក្រសួង-ស្ថាប័ននានា សូមដាក់ពាក្យប្រឡង ដើម្បីទទួល បានកន្លែងការងារដែលមានបរិយាប័ន្ន ខណៈកម្ពុជាមិនរើសអើងអ្នកដែលមានពិការភាពឡើយ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ នៅក្នុង ទិវាស្ដាប់ឮកម្ពុជាលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ (បង្កើនអានុភាពសម្រាប់តម្ហែទាំត្រចៀកនិងការស្តាប់ឮ) នៅល្ងាចថ្ងៃទី៣០ ខែមីនា...
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ...
ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាមានប្រសាសន៍លើកឡើងគម្រោងបង្កើតផែនការ«ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានបន្ថែមថា ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ នឹងត្រូវដាក់បញ្ជូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន...