ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា មន្រ្តី២រូបកម្ពុជាដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាក្រុមរុកនោះទេ ប៉ុន្តែជាក្រុមសម្របសម្រួល។ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា “មន្ត្រីទាំង២រូបរបស់កម្ពុជា ដែលបញ្ជូនទៅនេះគាត់មិនមែនជាក្រុមរុករក និងសង្គ្រោះ នោះទេ”។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា “គាត់ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលពួកគាត់អាចជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ស និងភស្តុកម្ម និងការងារផ្សេងៗទៀត”។...
នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ ១,៧០០នាក់ និង៣,៤០០នាក់បានរងរបួស...
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន...
ភ្នំពេញ៖ គណៈកម្មាធិការសាខាគណបក្ស “ខ១១”នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណៈកម្មាធិការសាខាគណបក្ស “ខ១១” នៃគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋ មានការលំបាកទីទាល់ក្រខ្វះទីជម្រកស្នាក់នៅ ២គ្រួសារក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកមង្គលបូរ បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រីអាយុ ៤៤ឆ្នាំប្តី ឈ្មោះ មឿន...
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី។ លោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបន្ទុកមហាវិទ្យាល័យសិល្បៈសូនរូប បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែប្រារព្ធព្រឹតិ្តការណ៍ក្នុងគោលដៅបង្ហាញអំពីស្នាដៃ និងទេពកោសល្យរបស់និសិ្សត ដែលហៅថា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ...
ទន្ទឹមនេះក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥បានធ្វើការជួបជុំគ្នាជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រមទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។ ល្បែងប្រជាប្រិយខ្មែរដែលកំពុងហាត់សមដើម្បីលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេលខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទាញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែងខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែងស្ដេចចង់,...
ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់។ តាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋមានឱកាសក្នុងការសិក្សារៀនសូត្រ ស្វែងយល់ នូវមរតកវប្បធម៌ អរិយធម៌ អត្ដសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ព្រមទាំងបានពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជានៅក្នុងតំបន់និងលើឆាកអន្តរជាតិឱ្យកាន់តែល្បីសុះសាយទូទាំងសកលលោក។ ព្រះរាជតម្រិះ ព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងគ្រប់គ្រង អភិបាលផែនដីព្រះរាជាណាចក្រកម្ពុជា បានរុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល។ នាពេលខាងមុខនេះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជបវេណីដ៏ល្អផូរផង់ នៃព្រះរាជាខ្មែរ រាប់ជំនាន់ដ៏យូរលង់។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញត...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបថា យោងតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ មានគ្រោះរញ្ជួយដី បានកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និង ការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ បានសសេរឲ្យដឹងទៀតថាគិតត្រឹមល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ)...