សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់ថា (AFPPD) នៅវិមានរដ្ឋសភា។ លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងទស្សនៈ...
កម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែមេសានេះ ដោយមានការ សម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ និងការតាំងពិព័រណ៍។ ពិធីបើកកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិស្សា នុសិស្សសាលាមធម្យវិចិត្រសិល្បៈ ។ នៅក្នុងពិធីបើកកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
ឧត្តរមានជ័យ៖ រថយន្តក្រុងប្រភេទទេសចរ៤៥កៅអីមួយគ្រឿង របស់ក្រុមហ៊ុនធីវីរៈ បើកបរក្នុងល្បឿនលឿនរេចង្កូត បុកផ្ទះប្រជាពលរដ្ឋទាំងកម្រោល បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ព្រមទាំងអ្នកធ្វើដំណើរមានការភ័យស្លន់ស្លោនាំគ្នារត់ចេញពីក្នុងឡាន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់ចំណុចភូមិ(ក) ខាងត្បូងផ្សារភូមិ(ក) ចម្ងាយ១០០ម៉ែត្រ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៦ជាង ថ្ងៃទី០១ខែមេសា ឆ្នាំ២០២៥នេះ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគាត់បានឃើញរថយន្តក្រុងពណ៌ស ខាងលើនេះ បើកបរពីទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាតៃកុងឡានងោកមួយភាំង ក៏បានរេចង្កូតធ្លាក់ផ្លូវ ឆ្ពោះទៅមុខបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោលតែម្ដង ។...
ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ...
សៀមរាប ÷ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានស្តារឡើងវិញផ្លូវ ក្រាលកៅស៊ូពីរជាន់ DBST និងស្ថាបនាផ្លូវក្រាលដីល្បាយក្រួសនៅក្នុងខេត្តចំនួនពីរ សម្រេចបានលទ្ធផលល្អ ព្រោះផ្លូវគឺជាតម្រូវការ ចាំបាច់ បម្រើដល់ការធ្វើដំណើរ និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ។ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង ២.០០០ម៉ែត្រ នៅឃុំព្រៃគុយ...
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ២៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៥២ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១០៥ នាក់ ដែលពាក់ព័ន្ធនឹងបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច...
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤៣៩ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១២១៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៨៩៣ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើជូនមន្រ្តីជាន់ខ្ពស់កម្ពុជា ០២រូប ជាសមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជូនឱ្យចូលរួមក្នុងបេសកកម្មគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា...
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ- កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និង ការរកស៊ីទទួលទានផ្សេងៗ។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពល ភាពផ្លូវក្រាលបេតុងចំនួន២ គម្រោង ស្ថិតនៅឃុំកោះឧកញ៉ាតី និងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល...
ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានប្រកាសឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី មរណភាពរបស់ពលករខ្មែរក្នុងគ្រោះរញ្ជួយដីនៅប្រទេសថ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឲ្យដឹងថា ពិតជាមានក្តីក្តុកក្ដួលរន្ធត់ចិត្តឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ថ្នាក់ដឹកនាំ...