ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានជំរុញឲ្យយុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាមទាំងអស់ត្រូវអភិវឌ្ឍន៍សមត្ថភាព ភាពជាអ្នកដឹកនាំ សិក្សារៀនសូត្របន្ថែម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបំណិនសតវត្សរ៍ទី២១ ដើម្បីរួមចំណែកជាមួយក្រសួង ស្ថាប័នសាមី លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទៅតាមជំនាញ និងវិស័យ។ រីឯសិស្សនិស្សិតក៏ត្រូវតម្រង់ទិសនៃការសិក្សាឱ្យចំទិសដៅស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិ ក្នុងបរិបទឌីជីថល ដើម្បីចូលរួមកសាងប្រទេសជាតិ និងសហគមន៍ឱ្យកាន់តែរីក ចម្រើនថែមទៀត។ ការជំរុញដូចនេះខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នារសៀល ថ្ងៃទី១១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត ចាប់ថ្ងៃទី១៦ ដល់ទី១៨ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅផ្សារទំនើប អ៊ីអន សែនសុខ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែសីហានេះ បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា...
ភ្នំពេញ៖ Stellantis នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ បានបញ្ជាក់ថា Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំ ដែលបង្ហាញថា...
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន...
កំពង់ឆ្នាំង៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ៖ ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់សម្តេចធិបតី ហ៊ុន...
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន បានថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានផ្ដល់អំណោយដល់គ្រួសារទារិកាភ្លោះ ៣ នាក់ ដែលមានឪពុកម្ដាយជាកម្មករ កម្មការិនីរោងចក្រ ដែលបានប្រសូត្រកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យព្រះអង្គឌួង។ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរត្រូវបាននាំយកមកផ្ដល់ជូន តាមរយៈ...
ភំ្នពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ លោកគ្រូបង្គោល លោកនាយការិយាល័យ និងសិក្ខាកាមចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន៨៤រូប។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង...
អ្នកជំនាញក្នុងវិស័យអចលនវត្ថុ មើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា បានកំពុងចាប់ផ្តើមងើបឡើងពីឆ្នាំ២០២៤ នេះបន្តិច ម្តងៗ ហើយនឹងអាចងើបឡើងល្អប្រសើរប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ទៀត ស្របពេលក្រសួង- ពាក់ព័ន្ធ បានបង្ហាញពីរបាយការណ៍នៃនិន្នាការឡើងឡើងផងដែរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញទិន្នន័យស្ថានភាពវិស័យសំណង់ ក្នុងនោះនៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ដែលក្រសួងបានអនុញ្ញាតសាងសង់ សរុបមាន ៣១២ គម្រោងកើន ៣៥ភាគរយ, មានផ្ទៃក្រឡា ១...
ការប្រកួតបាល់ទាត់ជម្រើសជាតិខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ បានបើកទំព័រការប្រកួតរដូវកាលថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយលទ្ធផលឈ្នះ-ចាញ់ទាំង ៥ប្រកួត ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង លើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រហូតដល់ ៧-០ ដែលជាការចាប់ផ្ដើមគួរឲ្យចាប់អារម្មណ៍ អមជាមួយកំណត់ត្រាល្អៗជាច្រើន ក្នុងការប្រកួតដំបូងនេះ ។ សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១១ ខែសីហា នៅចំពោះមុខអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានចំនួន ៣,៩៤៣នាក់ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ជាមួយការដណ្ដើមបាន ៣ពិន្ទុ អមជាមួយការការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់សូម្បី ១គ្រាប់...
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញនូវមោទនភាព ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា លោក វណ្ណដា ដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះបារាំង ជ្រើសរើសចូលរួមច្រៀងអបអរសាទរពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ។ សកម្មជនចលនាអូឡាំពិកកម្ពុជាដដែល បានចាត់ទុកការបង្ហាញវត្តមានលើឆាក នៃពិធីបិទព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំរដូវកាល ៤ឆ្នាំម្ដងនេះ បានជះឥទ្ធិពលខ្ពស់ទៅលើពិភពលោក តាមរយៈការបង្ហាញនូវទេពកោលសល្យ និងលក្ខណៈពិសេសរបស់...