សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសាររម្លឹកពីរឿងរ៉ាវដែលសម្ដេចបានជួបប្រទះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយសម្ដេចបានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែសម្ដេចនៅតែស្រក់ទឹកភ្នែកពេលនឹកឃើញដល់រឿងទាំងនោះ។ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែនបានសរសេរថា «ទោះពេលវេលាបានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។» សម្ដេចតេជោបន្តថា «ប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ...
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំង ពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម...
នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមទេសរដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី...
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាក្នុងការចាប់ផ្តើមបញ្ចេញកម្លាំងចល័តចុះធ្វើវិធានការបង្ក្រាបក្មេងទំនើងជាលើកទី២។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំលើបញ្ហាក្មេងទំនើង ជាមួយអធិការខណ្ឌទាំង១៤ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែក្រើនរំលឹកលើបញ្ហាក្មេងទំនើងនោះ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការ និងរៀបចំជាយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ជាលើកទី២ ចំពោះការទប់ស្កាត់ និងវិធានការបង្ក្រាបទៅលើសកម្មភាព...
គិតចាប់ពីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៧ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ២,៧២៤លានដុល្លារអាម៉េរិក។ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា...
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ ទិវាយោគៈអន្តរជាតិ លើកទី១០។ ការរៀបចំនេះ ធ្វើឡើងនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្ថានទូតឥណ្ឌា ក្រោមវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត Devyani Khobragade រួមទាំងតំណាងមកពីក្រសួង ទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចូលរួមរៀបចំ ទិវាយោគៈអន្តរជាតិលើកទី ១០។...
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត (Nanyang Polytechnic and Centre of Innovation for Electronics & Internet of things )...
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ Cambodia Film Commission និង CINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា...