ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់រជ្ជទាយាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ...
ទន្ទឹមនេះក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥បានធ្វើការជួបជុំគ្នាជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រមទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។ ល្បែងប្រជាប្រិយខ្មែរដែលកំពុងហាត់សមដើម្បីលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេលខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទាញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែងខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែងស្ដេចចង់,...
ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់។ តាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋមានឱកាសក្នុងការសិក្សារៀនសូត្រ ស្វែងយល់ នូវមរតកវប្បធម៌ អរិយធម៌ អត្ដសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ព្រមទាំងបានពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជានៅក្នុងតំបន់និងលើឆាកអន្តរជាតិឱ្យកាន់តែល្បីសុះសាយទូទាំងសកលលោក។ ព្រះរាជតម្រិះ ព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងគ្រប់គ្រង អភិបាលផែនដីព្រះរាជាណាចក្រកម្ពុជា បានរុញច្រាននាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល។ នាពេលខាងមុខនេះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជបវេណីដ៏ល្អផូរផង់ នៃព្រះរាជាខ្មែរ រាប់ជំនាន់ដ៏យូរលង់។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញត...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបថា យោងតាមសេចក្តីប្រកាសរបស់ នាយកដ្ឋានឧតុនិយមថៃ នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ មានគ្រោះរញ្ជួយដី បានកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ នៃប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និង ការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ បានសសេរឲ្យដឹងទៀតថាគិតត្រឹមល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ)...
ពោធិ៍សាត់ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពី ស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ។ សិក្ខាសាលានេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ...
(ភ្នំពេញ): ស៊ីម៉ាក់និងចាយកាជប៉ុន ជោគជ័យលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិបត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS បន្ទាប់ពីបើកវគ្គសិក្ខាសាលាអស់រយៈ ពេល ១០ថ្ងៃ ដែលមានការចូលរួមពីភាគីជប៉ុនជាង ១០រូបនិងអ្នកបច្ចេកទេសជំនាញសុីម៉ាក់ចំនួន ៣៥ រូប ។ សិក្ខាសាលានេះបានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ផ្តោតសំខាន់ក្នុងការប្រមូលនូវចំណេះធ្វេីពីអ្នកបច្ចេកទេសជំនាញយូរឆ្នាំ បង្កេីតជាឯកសារប្រតិបត្តិដូចនេះអ្នកបន្តវេនអាច ប្រេីប្រាស់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសជំនាញបន្តទៅមុខទៀត។ ក្នុងពិធីបិទសិក្ខាសាលានេះ លោកស្រី កូម៉ូកៃ អេរី ទី ប្រឹក្សាជាន់ខ្ពស់JICA ប្រចាំទីក្រុងតូក្យូ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃបានឱ្យដឹងថា គិតត្រឹមម៉ោង ៣៖១៥នាទីរសៀលនេះ នៅការដ្ឋានបាក់រលំអគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា៣០នាក់អាចនៅជាប់គាំងមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះទេ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។ ក្រសួងការងារបានឱ្យដឹងថា នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអគារ និងការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨...
ភ្នំពេញ ៖ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅសង្កាត់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមីនានេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ ពិធីដ៏មហោឡារឹកនេះ មានព្រះរាជវត្តមានយាង និងនិមន្តចូលរួមរបស់សម្តេចព្រះមហាសុមេធាធិបតីបណ្ឌិត អំ លឹមហេង សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត...
ស្វាយរៀង ៖ ប្រព័ន្ធធារាសាស្ត្រធម្មជាតិ ( ព្រែកតាពៅ)ស្តិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រលាតសន្ធឹង នៅក្នុងភូមិសាស្ត្រភូមិច្រកលាវ ត្រូវបានក្រុមការងារ ជីកស្ដារ កែលម្អ ដើម្បីរក្សាទឹក និងនាំសំណល់រាវចេញពីទីក្រុងបាវិត បច្ចុប្បន្នសម្រេចបានជាង៧០% ។ លោកឈុន លី អ្នកទទួលខុសត្រូវ មើលការងារជីក ស្ដារ កែលម្អប្រព័ន្ធធារាសាស្ត្រ(ព្រែកតាពៅ)បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVអោយដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១០២៥នេះថា ដំណើរការជីកព្រែក (តាពៅ)ដែលជាគម្រោងរបស់...
គិតមកដល់ពេលនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងការបើកសហគ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានចំនួនប្រមាណជាង ៤៥ ពាន់ក្រុមហ៊ុន និងបានកំពុងបន្តមាននិន្នាការកើនឡើងជា បន្តបន្ទាប់។ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីពីការចុះ បញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល នៅក្នុងកម្មវិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៤ ម្សិលមិញនេះថា ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានកសាងឡើង ដើម្បីជួយសម្រួលដល់ការចុះបញ្ជី...