ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេសុី ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្ទាំងទស្សនីយភាពបុរាណ សម័យ និងសេវានានា រួមទាំងបន្ថែមខ្សែរត់រថយន្តក្រុងដឹកពលរដ្ឋស្ទើរដល់ពាក់កណ្ដាលអាធ្រាត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកំសាន្តលើផ្លូវថ្មើរជើងតំបន់មាត់ទន្លេ។ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់របស់ឯកឧត្ដម ឃួង...
ស្វាយរៀង ៖ គោរពតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិនោះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចុះពិនិត្យមើលដោយផ្ទាល់ ចំពោះសកម្មភាពរបស់ កងកម្លាំងនៃកងពលតូចដឹកជញ្ជូនលេខ៩៩ អន្តរាគមន៍បូមទឹកសង្គ្រោះស្រែប្រាំង ប្រជាពលរដ្ឋស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន...
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី សកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការប៉ុនប៉ងអូសប្រទេសជាតិឱ្យដើរថយក្រោយវិលទៅរកអតីតកាលដ៏ជូរចត់វិញ ខណៈទណ្ឌិត សម រង្ស៊ី និងគ្នីគ្នាតែងតែងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គម្រោងចលនាជាតិតស៊ូដែលផ្ដូចផ្ដើមឡើងដោយលោក សម រង្ស៊ីនោះ គឺជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងស្រមោលអតីតកាលជាថ្មី»។ លោកបន្តថា៖«លោក សម រង្ស៊ី និងគ្នីគ្នាគាត់តែងតែស្រែកក្ដែងៗតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ...
ភ្នំពេញ ៖ បើយោងតាមរបាយការណ៍វឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ(២០២០-២០២៤) អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ រលាកសួត រលាកស្រោមខួរ ៣លើក លើកុមារអាយុក្រោមមួយឆ្នាំ ត្រូវបានរក្សាខ្ពស់លើស៩៥%។ បើតាមកញ្ញា អ៊ុន ថុនា ឆ្មបមធ្យម ទទួលបន្ទុកផ្នែកវ៉ាក់សាំង...
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អនេប៉ាល់-កម្ពុជា។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ...
សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានត្រៀមរៀបចំនូវយុទ្ធសាស្ដ្រថ្មី ដោយគ្រោងរៀបចំការប្រកួតជើងឯកទូទាំងប្រទេស នាខែឧសភាខាងមុខ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ក្រោយបញ្ចប់មហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខណៈឯកឧត្តម បានទទួលសេចក្ដីទុកចិត្ត និងការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីផងដែរ ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់អាណត្តិថ្មី សហព័ន្ធមានផែនការសកម្មភាពជាច្រើន...
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅខេត្តសៀមរាប។ សិក្ខាសាលានេះ បានរៀបចំឡើង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់...
នារសៀលរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ ប្រកបដោយលទ្ធផលត្រចះត្រចង់។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន...
មណ្ឌលគិរី៖ រថយន្តក្រុងដឹកក្រុមនិស្សិតកសិកម្ម ដែលមានអ្នកដំណើរសរុប ៤៦ នាក់ មកពីរាជធានីភ្នំពេញ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ធ្វើឲ្យមនុស្សប្រុស-ស្រីប្រមាណ ១៤ នាក់ រងរបួសធ្ងន់និងស្រាល ហើយកំពុងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩ ព្រឹក ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។...