អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ គ្រោងរៀបចំជួបជុំអបអរសាទរជាមួយថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅតាមសាលាសង្កាត់ និងតាមវត្តអារាមជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៩ថ្ងៃទៀតប៉ុណ្ណោះ បណ្តារាជធានី-ខេត្តមួយចំនួនចាប់ផ្តើមណែនាំដល់អាជ្ញាធរដែនដីក្នុងមូលដ្ឋានចូលរួមមានសកម្មភាពអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈរួចរាល់ ក្នុងការអញ្ជើញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមកចូលរួមឱ្យបានផុលផុស ដើម្បីអបអរសាទរប្រទេសកម្ពុជាទទួលបានគម្រោងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។ លោកបញ្ជាក់ថា តាមការគ្រោងទុកអាជ្ញាធរអាចនឹងរៀបចំការជួបជុំជាមួយប្រជាពលរដ្ឋអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះផ្អែកតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយទី១នៅសាលាសង្កាត់ និងទី២នៅវត្តអារាមទាំងបីក្នុងសង្កាត់ទន្លេបាសាក់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅសង្កាត់ទន្លេបាសាក់ លើកឡើងថា...
នៅសល់ប្រមាណតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូណនតេជោ នឹងឈានចូលមកដល់។ នាអំឡុងពេលនេះ បណ្តាវត្តអារាមមួយចំនួនខេត្តកណ្តាល និងរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់អស់ហើយ និងរងចាំថ្ងៃបើកការដ្ឋានជីកព្រែកឈានចូលដល់ដើម្បីជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើពិធីសាសនា និងទូងស្គរ អបអរសាទរការជីកព្រែកហ្វូណនតេជោ។ ព្រះចៅអធិការ និងតំណាងព្រះចៅអធិការវត្តនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានថេរដីកាឲ្យ BTV ដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហានេះ តាមវត្តនឹងមានរៀបចំធ្វើការជួបជុំព្រះសង្ឈ និងប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីសាសនា និងធ្វើការទូងស្គរ វាយជួង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងបានផ្ដល់លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។ សម្ដេចធិបតីបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផល នៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។ ក្នុងឱកាសនោះសម្តេចធិបតីបានសម្ដែងនូវការគោរពអរគុណដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍ឱ្យរៀបចំសិក្សាស្រាវជ្រាវបង្កើតវិទ្យាស្ថានរដ្ឋមយយទទួលបន្ទុកកេដំណែលរបស់ អ.វ.ត.ក ដើម្បីទុកជាមណ្ឌលសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ដមួយរបស់មួយទៀតកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លងកាត់ដែលការផ្សព្វផ្សាយនេះបានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះកើតឡើងវិញម្ដងទៀត។ សម្ដេចធិបតី មានប្រសាសន៍ថា គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក...
ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទោះការជម្រះក្តីបានបិទបញ្ចប់ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) បន្តគាំទ្រដល់ការអនុវត្តការងារ អ.វ.ត.ក.។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ”អ.វ.ត.ក.” ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាមកិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញដែលបានឯកភាពគ្នាកាលពីឆ្នាំ...
ព្រះវិហារ៖ លោក ចាប់ កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានលើកឡើងថា ស្ថានភាពជំនន់ទឹកភ្លៀងរយៈពេលខ្លី ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានស្រកអស់វិញហើយ និងមិនមានប៉ះពាល់អាយុជីវិតពលរដ្ឋ ផ្ទះសម្បែង ឬហេដ្ឋារចនាសម្ព័ន្ធអ្វីនោះទេ ។ ថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកប្រធាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បង្កឡើងដោយសារមានភ្លៀងធ្លាក់ច្រើននៅយប់ថ្ងៃទី១៤ ខែកក្កដា ចាប់ពីម៉ោង១រំលងអធ្រាត...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ(របបខ្មែរក្រហម)នោះឡើយ ហើយមួយវិញទៀត សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា«សន្តិភាព» នៅតែមានតម្លៃជានិច្ចសម្រាប់កម្ពុជា និងពិភពលោក។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែលបានលើកកម្ពស់ការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍...
ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក YAMA GUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីប្រទសជប៉ុន តំណាងរាស្រ្តជប៉ុន តំណាងក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ ការអាជ្ញាធរមីន ។...
មន្ត្រីជាន់ខ្ពស់កម្ពុជាបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះភាគច្រើននៃកម្ចីដែលទទួលបានមានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់ សម្រាប់អភិវឌ្ឍវិស័យអាទិភាពដោយចីរភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈ ពេលវែងប្រកប និង បង្កើនផលិតភាពសេដ្ឋកិច្ច។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្តាប់ ថ្លែងបញ្ជក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយ ការណ៍សេដ្ឋកិច្ច...