សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ តាមរយៈកិច្ចសម្ភសន៍ជាមួយ BTV កាលពីថ្ងៃទី១៣ ខែកក្កដានេះ...
ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ។ តំបន់ទេសភាពមួយនេះ សំបូរពោរពេញទៅដោយជីវិតសត្វព្រៃចម្រុះប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។ មិនថាប្រពៃណីឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។ ការចូលរួមការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញមិនត្រឹមតែមានសារៈសំខាន់ក្នុងការរក្សាឱ្យបាននូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានាដល់ការរស់រានមានជីវិតនៃប្រភេទសត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីករាយសាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា៕ អត្ថបទ៖ BTV NEWS
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវត្តនិគ្រោធវ័ន (គល់ទទឹង) បានរៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” (ចូលព្រះវស្សា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះគ្រូចៅអធិការ និងព្រះមេធានុរ័ក្ខ...
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division...
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយលោក Darren Ong អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Amazon និងលោកស្រី Chann Sokros តំណាងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពជំរុញការដាក់លក់ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce។ នៅក្នុងជំនួប លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Amazon ដើម្បីបើកផ្លូវដល់សហគ្រិន និងពាណិជ្ជករកម្ពុជា...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី...
អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងថា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យមកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមមើលឃើញថា ខេត្តដែលជាប់នឹងដែនសមុទ្ររបស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាំបៃ ដាំឡាត់ បាន...
ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
ជាការដាស់តឿន ដ៏ដូចជាការបន្តក្រើនរំលឹក លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានណែនាំដល់មន្ត្រីរដ្ឋបាល នៅក្រោមឱវាទទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីចាប់ដៃរួមការងារគ្នាបម្រើដល់ផលប្រយោជន៍ប្រជា និងសង្គមជាតិឱ្យបានប្រសើរ ។ ការណែនាំរបស់លោកអភិបាលខណ្ឌ ថ្លែងឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តការងារកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយះពេល ៣ឆ្នាំ (ឆ្នាំ២០២១-២០២៣) និងឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំងគិតមកដល់សប្ដាហ៍ទី២៧ ឆ្នាំ២០២៤នេះ មានអ្នកជំងឺគ្រុនឈាមកើតឡើងចំនួន១៣៤ករណី បើធៀបទៅនឹងឆ្នាំ២០២៣មានតែ១២៤ករណីប៉ុណ្ណោះ ក្នុងនោះមិនមានអ្នកគ្រុនឈាមជាមនុស្សចាស់នោះទេ ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបន្តទៀតថា៖ ទោះបីនៅសប្ដាហ៍ទី២៧ ឆ្នាំ២០២៤នេះ ក្នុងខេត្តកំពង់ឆ្នាំង បានរាលដាលជម្ងឺគ្រុនឈាមជាងឆ្នាំ២០២៣ចំនួន១០ករណីក្តី ក៏ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជម្ងឺគ្រុនឈាមនៅឡើយទេ។ កត្តាទប់ស្កាត់បានទាំងនេះ ដោយសារតែមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ...