ឧត្តរមានជ័យ៖ លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រឹះស្ថានអបរំសិក្សា ព្រះសង្ឃ នៅតាមទីវត្តអារាម យុវជន អង្គការសង្គមស៊ីវិល រួមទាំងអាជ្ញាធរ មូលដ្ឋានទាំងអស់ ត្រូវនាំគ្នាបង្កើនការចូលរួមដាំកូនឈើឡើងវិញ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីកែលម្អរសោភណ្ឌភាពបរិស្ថានប្រកបដោយពណ៌បៃតង និងដើម្បីជាជម្រកដ៏សំខាន់របស់សត្វព្រៃគ្រប់ប្រភេទរស់នៅ ។ លោកប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដាំកូនឈើ គឺដើម្បីរួមគ្នាស្ដារគម្របព្រៃសហគមន៍ឡើងវិញ ក្នុងការបំពេញចន្លោះប្រហោងនៅចំណុចដែលបានរេចរឹលខ្វះខាតគ្មានដើមឈើ និងដើម្បីធ្វើឲ្យតំបន់មួយចំនួនដែលមានការខ្វះចន្លោះអាចមានកូនឈើដុះឡើងវិញ និងសម្រាប់ជួយដល់ការទ្រទ្រង់មនុស្ស សត្វ...
នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈទិវានេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មានកំណើនយុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។ ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែកក្កដានេះថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានអង្គការ JMAS បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS...
សាធារណជនជាច្រើន នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ បានសម្រុកទៅយកកូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ក្នុងពេលចូលរួមក្នុងពិព័រណ៍នេះ សាធារណជនបានបង្ហាញអារម្មណ៍រីករាយ ព្រោះទទួលបានកូនឈើដោយឥតគិតយកទៅដាំនៅផ្ទះ និងចំការ។ ការដាំដើមឈើមានសារៈសំខាន់ណាស់ សម្រាប់មនុស្ស សត្វ និងទប់ស្កាត់ការប្រែប្រូលអាកាសធាតុជាដើម។ លើសពីនេះ សាធារណជន បានអរគុណដល់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធនានា...
នៅពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋសភាថៃដឹកនាំដោយ ឯកឧត្តម ភិជិត ឈួមួងផាន់ ( Pichet Chuamuangphan) អនុប្រធានទី២ នៃសភាតំណាងរាស្រ្តថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។ ជាមួយគ្នានោះ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំឡើង ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹង អំពីអត្ថប្រយោជន៍នៃព្រៃឈើរុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា...
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានធ្វើការបំភ្លឺថា ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថានទាំង ១០រូប មិនអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា។ សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា...
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខែ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនលោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង បន្ទាប់ពីសម្តេចបានឃើញសំណើតាមរយៈហ្វេសប៊ុក។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ តាមរយៈបណ្ដាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចច្នេះថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថានប័ន ស្ថានទូត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។ នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត...