ក្រុមយុវជន អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាច្រើនអង្គនាក់ បានបើកយុទ្ធនាដង្ហែរក្បួន បំផុសដល់មហាជន ឱ្យចូលរួមដាំកូនឈើ ពលរដ្ឋម្នាក់ ដាំកូនឈើមួយ ដើម្បីបង្កើនសោភ័ណ្ឌភាព បរិស្ថានស្អាតនៅក្នុងភូមិ និងទាក់ទាញអ្នកទេសចរ ដែលយុទ្ធនាការនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានដង្ហែរក្បួន នៅតាមដងផ្លូវក្នុងភូមិចំនួនបី ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។ លោក ងឿម សុផារ៉ា...
នៅសល់ប្រមាណតែ២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការគម្រោងព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ បណ្តាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល បានបង្ហាញក្តីរំភើប នឹងត្រៀមចូលរួមអបអរសាទរដែលមូលដ្ឋានខ្លួនយកធ្វើជាទីតាំងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយត្រៀមនឹងរៀបចំកម្មវិធីវាយស្គរ គោះជួង អបអរការជីកព្រែកដែលផ្តល់ឧត្តមប្រយោជន៍ សម្រាប់ប្រទេសជាតិទាំងមូលដ្ឋាន។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកក្កដានេះថា ពលរដ្ឋនៅមូលដ្ឋានឃុំសំរោងធំ ពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាលជ្រើសធ្វើជាទីតាំងធំបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយក៏មានការសប្បាយចិត្តផងដែរ ដែលឃុំរបស់ខ្លួនមានព្រែកហ្វូណនតេជោ ជីកឆ្លងកាត់...
សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ តាមរយៈកិច្ចសម្ភសន៍ជាមួយ BTV កាលពីថ្ងៃទី១៣ ខែកក្កដានេះ...
ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ។ តំបន់ទេសភាពមួយនេះ សំបូរពោរពេញទៅដោយជីវិតសត្វព្រៃចម្រុះប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។ មិនថាប្រពៃណីឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។ ការចូលរួមការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញមិនត្រឹមតែមានសារៈសំខាន់ក្នុងការរក្សាឱ្យបាននូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានាដល់ការរស់រានមានជីវិតនៃប្រភេទសត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីករាយសាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា៕ អត្ថបទ៖ BTV NEWS
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវត្តនិគ្រោធវ័ន (គល់ទទឹង) បានរៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” (ចូលព្រះវស្សា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះគ្រូចៅអធិការ និងព្រះមេធានុរ័ក្ខ...
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division...
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយលោក Darren Ong អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Amazon និងលោកស្រី Chann Sokros តំណាងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពជំរុញការដាក់លក់ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce។ នៅក្នុងជំនួប លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Amazon ដើម្បីបើកផ្លូវដល់សហគ្រិន និងពាណិជ្ជករកម្ពុជា...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី...
អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងថា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យមកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមមើលឃើញថា ខេត្តដែលជាប់នឹងដែនសមុទ្ររបស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាំបៃ ដាំឡាត់ បាន...
ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា