គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី០១ខែសីហាស្អែកនេះ នឹងប្រារព្ធពិធីផ្សព្វផ្សាយប្រកាសប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំអាគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ កម្មវិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធប្រមាណ ៣៥០នាក់ ។ ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...
ភ្នំពេញ៖ព្រះចៅអធិការវត្តមហាមន្រ្តី ព្រះអង្គ ឈឿន ភន់ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានដឹកនាំពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន នាំគ្នាជួបជុំ លើកផ្ទាំងផ្សព្វផ្សាយ ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោត ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះខាងមុខនេះ។ ក្នុងនាមជាព្រះចៅ អធិការ និងតំណាងឱ្យវត្ត មហាមន្ត្រី ពុទ្ធបរស័ទ ប្រជាជនមូលដ្ឋាន...
បណ្តាប្រធានផ្សាររដ្ឋនៅរាជធានីភ្នំពេញ រួមទាំងក្រុមអាជីវករ បានត្រៀមជាស្រេចសម្រាប់ទូងស្គរ ដើម្បីជាការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។ ក្នុងនោះដែរ ផ្សារអូរឡាំពិក ក៏ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សារដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ដែលបានត្រៀមខ្លួនរួចរាល់ សម្រាប់ថ្ងៃបើកការដ្ឋាន ជាប្រវត្តិសាស្ត្រនេះ ។ លោកថៃ ធួន ប្រធានគណះកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានប្រាប់ឱ្យដឹងថា ក្នុងនាមគណៈគ្រប់គ្រងផ្សារ សមាជិក និងបុគ្គលិកផ្សារទាំងអស់ បានត្រៀមលក្ខណៈរួចរាល់ ទាំងសម្ភារៈ...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ ។ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ បានបន្តថា៖ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ផែនការអភិវឌ្ឍន៍ខេត្តក្រុងស្រុករយៈពេល៥ឆ្នាំ ២០២៤-២០២៨ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តក្រុងស្រុកឃុំសង្កាត់ និងការជំរុញក្របខ័ណ្ឌការងារថែទាំសុខភាពបឋម ដោយមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អម សុភា អភិបាលរងខេត្ត រួមនឹងលោកលោកស្រីថ្នាក់ខេត្តស្រុកក្រុងឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តប្រមាណជិត៨០០នាក់។...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវពលរដ្ឋចង់កែតម្រូវ ឬមោកភាពអត្រានុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណជាដើម អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន មិនចាំបាច់ឡើងដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ ក្នុងរាជធានីភ្នំពេញជួយកែតម្រូ ដើម្បីកាត់បន្ថយការចំណាយលើពេលវេលា និងថវិកាជាដើម ។ ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន...
សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គប្រជុំព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដោយទទួលបាន ៥៦សំឡេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ។ ក្នុងសម័យប្រជុំព្រឹកនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី...
សម្ព័ន្ធភាពគណបក្សនយោបាយនានាជាច្រើននាំគ្នាធ្វើការអបអរសាទរត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ និងបានបង្ហាញពីស្មារតីនិន្នាការតែមួយបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ខណៈពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ បណ្តាគណបក្សនយោបាយក្នុងចំណោមជាងពាក់កណ្តាលដែលជាសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នាធ្វើសកម្មភាពអបអរសាទរគាំទ្រដល់ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ ក្រោយសកម្មភាពជួបជុំ និងគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គំនិតផ្តួចផ្តើមនៃការជួបជុំនេះធ្វើឡើងជាមតិរួម ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោជាសម្បត្តិរួម ដោយមិនប្រកាន់និន្នាការអ្វីនោះទេ។ ក្នុងនោះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា...
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោម ដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត ខណៈដែលដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម។ មន្រ្តីអភិរក្សរូបនេះ បានបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ក្បាំងជញ្ជាំងខាងលើ។ពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។ សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម...
អាជ្ញាធរមូលដ្ឋាននៅខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា បានចាប់ផ្តើមរៀបចំទីតាំងជួបជុំពលរដ្ឋ ដើម្បីត្រៀមប្រគំតន្ត្រីខ្នាតធំ និងប្រកួតកីឡាប្រដាល់គុនខ្មែរសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមរៀបចំទីតាំងនេះ អាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ផ្អាកការលក់ដូរចំណីអាហាររបស់ពលរដ្ឋនៅលើតំបន់ច្រមុះជ្រូកសួនច្បារតាខ្មៅ ដើម្បីយកទីតាំង សម្អាតបរិស្ថាន ដំឡើងឆាកប្រគំតន្ត្រី រៀបចំលើកផ្ទាំងបដាគាំទ្រ និងអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយមានការរៀបចំដំឡើងភ្លើងពិព័រណ៍លម្អ តាមដងផ្លូវសំខាន់ៗ ជាពិសេស គ្រប់បណ្តាផ្លូវឆ្ពោះទៅកាន់ទីតាំងបើកការដ្ឋានបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ពាក់ព័ន្ធនឹងបញ្ហានេះបណ្តាអាជ្ញាធរមូលដ្ឋាន យុវជន...