សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការចុះសួរសុខទុក្ខពលរដ្ឋម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែន កំឡុងពេលសម្ដេចអញ្ជើញចុះទៅពិនិត្យការស្ថាបនាផ្លូវជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា សម្ដេចបានចុះសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីតាមបណ្ដោយផ្លូវជាប់ព្រំដែននោះថា គាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី?។ ចម្លើយនោះគឺ គាត់មានចម្ការកៅស៊ូទំហំ ១ហិកតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ៣ឆ្នាំហើយ) និង១ហិកតាទៀតដាំស្វាយចន្ទី។ គាត់ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច...
ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងរៀបចំស្នើភាគីចិនបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការ នារីរតនៈទី ៦ ដែលជាផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់,...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែបប្រពៃណីរបស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាព ផ្សេងៗ ជាក់ស្ដែងព្រះរាជា ទីមួយរបស់កម្ពុជា គឺព្រះនាងសោមា ឬព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួប លើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ The Sun and Moon រាជធានីភ្នំពេញ ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម យូ កូកូ ឡាំង (U Ko Ko HLAING) រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ អត្ថបទ៖ BTV NEWS
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ តាមរយៈវេទិកាស្ត្រីជាសហគ្រិនឆ្នាំនេះ នាំឱ្យកម្ពុជាកាន់តែលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា វេទិកានេះជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំនេះនឹងផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការធ្វើជំនួញ និងការធ្វើពាណិជ្ជកម្ម។ វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើង ក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤នៅព្រឹកថ្ងៃទី១ ខែសីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ស្ត្រីជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជាគ្រប់គ្រងប្រហែលពីរភាគបីនៃចំនួនអាជីវកម្មសរុប។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្មជាស្ត្រី។ ជាមួយគ្នានេះ ស្ត្រីដែលជាម្ចាស់អាជីវកម្មចម្បងនៅប្រទេសកម្ពុជាគ្រប់គ្រង ប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុបនៅក្នុងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា តួលេខនេះគឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី...
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារអធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង-ស្ថាប័ន លើកទី២ ឆ្នាំ២០២៤ ដើម្បីបន្តពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច, មុខងាររបស់អធិការកិច្ចនិងសវនកម្ម ស្របតាម ស.ជ.ណ. របស់រាជរដ្ឋាភិបាល លេខ ៦៥៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្តីពីគោលការណ៍គន្លឹះជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ...
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ប្រតិបត្តិការរុករកបានកំពុងតែរៀបចំនូវការដឹកជញ្ជូនសពអាកាសយានិកទាំងពីររូប ប៉ុន្តែការដឹកជញ្ជូននេះបានជួបប្រទះការលំបាកជាច្រើនដូចជា ភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់មានជ្រោះជ្រៅទឹកហូរខ្លាំងហើយភ្នំចោទដូច្នេះគឺ ពេលវេលាដែលអាចដឹកជញ្ជូននេះអាចប្រើពេលវេលារហូតដល់០៧ ឬ០៨ថ្ងៃ ឯកម្លាំងដែលដឹកជញ្ជូននេះមានការទ្រុឌទ្រោមខ្លាំងក្នុងការដឹកជញ្ជូន។ នាយឧត្តមសេនីយ៍បានបន្តថា ផ្អែកតាមស្ថានភាពនេះ ព្រមទាំងមានការឯកភាពពីក្រុមគ្រួសារផងឲ្យគណៈបញ្ជាការរុករក សម្រេចធ្វើការបូជាសពនៅក្បែទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះតែម្ដង ដើម្បីសម្រួលក្នុងការដឹកជញ្ជូន។ នាយឧត្តមសេនីយ៍បានបញ្ជាក់ផងដែរថា អដ្ឋិធាតុអាកាសយានិកទាំងពីររូបនឹងត្រូវដឹកមកដល់ភ្នំពេញនៅថ្ងៃនេះហើយការប្រារព្ធពិធីជាផ្លូវការផ្នែកសាសនា និងផ្នែកយោធា ក្រសួងការពារជាតិ...
កណ្ដាល៖ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្ធឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ...