បណ្ណសារនៅមន្ទីរស-២១ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូនៅឆ្នាំ២០០៩។ បើគិតមកទល់នឹងពេលនេះ មានរយៈពេល ១៥ ឆ្នាំហើយ ដែលបណ្ណសារនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានចុះក្នុងបញ្ជីរបស់យូណេស្កូ។ បណ្ណសារនេះកំពុងដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយ BTV លោក សុង ភក្ត្រា ប្រធានផ្នែកបណ្ណសារដ្ឋាន នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានឱ្យដឹងថា ការដាក់បញ្ចូលបណ្ណសារនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទៅក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ ក្រៅពីដើម្បីឱ្យសហគមន៍អន្តរជាតិរួមចំណែកអភិរក្សនោះ, ការដាក់បញ្ចូលនេះក៏ដើម្បីចង់បង្ហាញឱ្យពិភពលោកដឹងថា បណ្ណសារនៅសារមន្ទីរទួលស្លែងត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ថែរក្សាជាខ្លាំង និងចង់បង្ហាញឱ្យពិភពលោកបានដឹងថា ព្រឹត្តិការណ៍នៅស-២១ គឺពិតជាកើតមាននៅកម្ពុជាប្រាកដមែន។ លោកបន្ថែមថា ក្រោយពីបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូរួចមក សហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបណ្ណសារទាំងនោះ ដោយបានផ្ដល់បន្ថែមលើការងារបច្ចេកទេសផ្សេងៗ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖ ១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសសម្អាតប្លាស្ទិកនៅលើគោក ក្នុងទឹក និងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារ និងផែនទី សម្រាប់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន...
ភ្នំពេញ៖ ក្រុមហ៊ុន កាណាឌីយ៉ាគ្រុប ដែលជាក្រុមហ៊ុនសាជីវកម្មធំជាងគេមួយរបស់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានស្វាគមន៍ដោយមោទនភាពចំពោះ លោក John KC Lee នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលោកបណ្ឌិត Peter KN Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមជាមួយនឹង គណៈប្រតិភូជាច្រើនរូបផ្សេងទៀត។ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ...
កំពង់ស្ពឺ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេតត្តប្រមាណជិត៤០០នាក់។ ថ្លែងក្នុងពិធីផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា វាគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនាទីក្រុងកោះពេជ្យ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយចំណាយ...
ភ្នំពេញ ៖ ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ នៅក្នុងរយៈពេលប្រមាណ ២ ទសវត្សរ៍ចុងក្រោយនេះ តែបានត្រឹមជួយទប់ស្កាត់ដុល្លា-រូបនីយកម្មមិនឱ្យកើនឡើងប៉ុណ្ណោះ ដោយមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅកម្ពុជាបាននៅឡើយ។ ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តព្រៃវែង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះថា ជុំវិញប្រាក់ដុល្លារនេះ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ កម្ពុជាបានបោះឆ្នោតសកលជាលើកដំបូង ក្រោមការរៀបចំរបស់...
ក្រុមយុវជនខ្មែរកាន់សាសនាអ៊ិស្លាមក្នុងខេត្តកំពង់ចាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងមានមោទកភាពមែនទែន ខណៈកម្ពុជានឹងសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃខាងមុខនេះ។ ប្រជាជនទូទាំងប្រទេស បានសម្តែងការពេញចិត្ត និងគាំទ្រនូវគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះវាបានផ្តល់អត្តប្រយោជន៍ជាច្រើនប្រជាជនកម្ពុជា។ ក្រុមយុវជនកាន់សាសនាអ៊ិស្លាមក្នុងខេត្តកំពង់ចាម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទកភាព ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានការសាងសង់ព្រែកជីកហ្វូណនតេជោនេះឡើង ព្រោះ វាសមិទ្ធផលជាប្រវតិ្តសាស្រ្តមួយថ្មី ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ពោលគឺជួយការកាត់បន្ថយនៃការចំណាយផ្នែកដឹកជញ្ជូនផ្លូវទឹក ការស្រោចស្រពលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ។ ក្នុងនោះដែរតាមវិហារអ៊ិស្លាម ក៏បានត្រៀមរៀបចំទូងស្គរ និងចាក់មេក្រូសូត្រគម្ពីអាល់គួរអានផ្សព្វផ្សាយ ដើម្បីចូលរួមអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការណ៍ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ...
ភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០៨គ្រួសារ រស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី...
កណ្ដាល ៖ ខណៈពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាន់តែខិតជិតមកដល់ បណ្ដាសាលារៀននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត នឹងរៀបចំការជួបជុំ ដោយភ្ជាប់ជាមួយសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងមមាញឹកហាត់សមជាក្បួន ក៏ដូចជាហាត់សមច្រៀង បទចម្រៀងដើម្បីអបសាទរព្រែកជីកហ្វូណន នៅថ្ងៃបើកការដ្ឋានសាងសង់ផងដែរ។ សម្រាប់សិស្សសិក្សានៅបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ...
ពិធីបុណ្យសពអាកាសយានិកទាំង ០២រូប គឺវរសេនីយ៍ទោ ស៊ុន ផល្លា និងអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យសព បានរៀបចំរួចហើយ នាបរិវេណមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលសពអាកាសយានិកទាំង២រូបក្រុមរុករកកំពុងរៀបចំដឹកចេញពីតំបន់ធ្លាក់ឧទ្ធម្ភាគចក្រក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អត្ថបទ៖ BTV NEWS