ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។ ឯកឧត្តម បន្តថា សមិទ្ធផលដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលមានច្រើនអនេក ដូច្នេះយើងត្រូវចេះបង្ហាញសមិទ្ធផលទាំងអស់នោះឱ្យប្រជាពលរដ្ឋបានឃើញ និងបញ្ជ្រាបគោលនយោបាយជាតិឱ្យពួកគាត់បានយល់ដោយមិនបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់មកបំផ្លាញស្នាដៃរបស់រាជរដ្ឋាភិបាលបានជាដាច់ខាត។ សម្រាប់ឯកឧត្តម ប៉ែន បូណា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់ធំធេងណាស់ និងធ្វើការងារធ្ងន់ពេកហើយសម្រាប់ប្រទេសជាតិ និងប្រជាជនទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ។ ចំណែក...
ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចេញសារលិខិតអបអរសាទរ និងបញ្ជាក់ថាការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះបានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមកប្រកបដោយស័ក្តិសិទ្ធភាព និងបរិយាបន្ន។ តាមរយៈសារលិខិត សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្ននេះសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៩០% លើមូលដ្ឋានផលិតកម្ម...
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»បានកំពុងគាំទ្រដល់ធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលអាចផ្តល់នូវសេវា និងផលិតផលថ្មីៗ មានសក្តានុពលឆ្លើយតបនឹងតម្រូវការទីផ្សារជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងជាការចូលរួមចំណែកលើកកម្ពស់ដល់ កំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លើកឡើងនៅក្នុងការរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គចុងក្រោយ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម Maris SANGAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ អត្ថបទ: BTV NEWS
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់អំណោយសម្ភារៈពន្លត់អគ្គិភ័យជូនកងកម្លាំង៧១១នៃកងពលតូចលេខ៧០ និងកងកម្លាំង៩១១នៃបញ្ជាការដ្ឋានទ័ពពិសេស។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីប្រគល់-ទទួលឧបករណ៍សម្ភារៈពន្លត់អគ្គិភ័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម Maris SANGAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ អត្ថបទ: BTV NEWS
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោករបស់ប្រទេសកាណាដា បានជួបពិភាក្សាពីការលើកកម្ពស់សមភាពយេនឌ័រ ដែលក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបក្នុងការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា...
រាជរដ្ឋាភិបាលគ្រោងប្រើប្រាស់ថវិកាសរុបចំនួន ២៥៧ លានដុល្លារ សម្រាប់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនិងកំណើននៃការកើន ឡើងរបស់ប្រជាជននៅជាយក្រុង និងតំបន់រណបនៅក្នុងទីក្រុងភ្នំពេញ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣» នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះនឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារ...
នៅក្នុងឱកាសដែលកម្ពុជា ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស បានបង្ហាញការប្តេជ្ញាចិត្តចូលរួម បង្កើនកិសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ និងមិនឲ្យមានគ្រឿងញៀនគ្រប់ប្រភេទទាំងអស់ ខណៈបញ្ហាគ្រឿងញៀននៅតែជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ធ្វើការទប់ស្កាត់។ សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅខេត្តកណ្តាលបានប្រាប់ BTV នៅថ្ងៃទី២៦ ខែមិថុនានេះថា...
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការដ៏សំខាន់ ក្នុងការរៃអង្គាសថវិកា ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការមានរយៈពេលពេញ ១ខែ ដោយចាប់ផ្ដើមពីដើមខែមិថុនា ដល់ចុងខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្របពេលដែលថ្ងៃបញ្ចប់យុទ្ធនាការខិតចូលមកដល់ ចំនួនអ្នកចូលរួមបរិច្ចាគថវិកាគាំទ្រក្នុងយុទ្ធនាការនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ និងទទួលបានថវិការហូតដល់ជិត ៣លានដុល្លារ។ នេះជាការចូលរួម ដ៏ល្អប្រសើរហួសក្ដីរំពឹងទុក។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការ«...