Uncategorized
រហូតដល់ម៉ោង ១១:៣៤នាទីថ្ងៃត្រង់ ថ្ងៃទី ៤ មីនា ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ
រហូតដល់ម៉ោង ១១:៣៤នាទីថ្ងៃត្រង់ ថ្ងៃទី ៤ មីនា ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ។ នេះបើតាមទំព័រហ្វេសបុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានធ្វេីតេស្តសរុបកេីនដល់២៧៤ នាក់ នៅវិទ្យាស្ថានប៉ាស្ទ័រ តែមិនមានរកឃេីញមេរោគCOVID-19 ទេ ។ អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ លេីនាវាយក្យ Westerdam ជាង២០០០នាក់ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ។

មន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត ។ក្រសួងមានមន្រ្តីជំនាញ ១០រូប កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ ១១៥ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ទូរស័ព្ទទាន់ហេតុការណ៏ ១១៥ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ :
១. ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២. អាចរាយការណ៏ករណីជំងឺសង្ស័យ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
៣. អាចសួរពត៏មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
៤. យេីងមានសហការីជំនាញសុខាភិបាល ១០រូបចាំទទួលទូរស័ព្ទ ដោយប្រេីបច្ចេកវិទ្យា ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃទៅគ្រូពេទ្យទាំង១០នាក់ (Calling Forward System)។



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦