Uncategorized
ហេតុអ្វី៥ឆ្នាំកន្លងទៅ នៅតែឡើងប្រាក់ចំណូលមិនបាន៥ដង?
ការឡើងប្រាក់ខែ ទាក់ទងនឹងការឡើងឋានៈ តួនាទី ការទទួលខុសត្រូវ។ ប្រសិនបើអ្នក មិនអាចគុណ…
ការឡើងប្រាក់ខែ ទាក់ទងនឹងការឡើងឋានៈ តួនាទី ការទទួលខុសត្រូវ។ ប្រសិនបើអ្នក មិនអាចគុណប្រាក់ខែឡើងដល់ប្រាំដង ពីវ័យ២៥ដល់៣០ឆ្នាំឧទាហរណ៍ ២០០ដុល្លារនៅអាយុ២៥ ឡើងដល់១០០០ដុល្លារនៅអាយុ៣០ឆ្នាំ ខាងក្រោមនេះជាមូលហេតុ៖
១ ដើរតាមមេដឹកនាំខុស
ជាទូទៅមេដឹកនាំល្អមិនដែលប្រើយុវវ័យអ្នកចោល ហើយមិនគិតអំពីអនាគតរបស់អ្នកបែបនេះទេ។ ក្នុងវ័យ២៥ឆ្នាំ ជាវ័យមួយ ដែលអ្នកត្រូវសំលៀងអនាគត មេដឹកនាំ គេប្រាកដជាមិនទុកអ្នកធ្វើការដដែលៗ ស៊ីមួយថ្ងៃរួចមួយថ្ងៃ គេប្រាកដជា មិនឱ្យអ្នកធ្វើការដែលគ្មានគោលដៅ គេប្រាកដជា មិនទុកអ្នកនៅមួយកន្លែង។ ប្រសិនអ្នកមិនឃើញខ្លួនឯងបានរៀនអ្វីថ្មី បានទទួលការទុកចិត្តឱ្យឯករាជ្យ បានទទួលឱកាសជំនៈឧបសគ្គដោយខ្លួនឯង ហើយរយៈពេលប្រាំឆ្នាំ អ្នកត្រូវគេទុកចោលមិនដែលវាយតម្លៃចំណុចខ្លាំងខ្សោយ អ្នកកំពុងផ្ញើវាសនានឹងមនុស្សខុស។
២ រើសកន្លែងខុស
ប្រសិនប្រាំឆ្នាំំ កន្លងទៅ អ្នកចូលវ័យសាម ជាមួយបៀរ៍វត្សឡើងមួយឆ្នាំំ១០ដុល្លារឬម្ភៃដុល្លារស្មើនឹង១០ភាគរយ ហើយមិនដែលឡើងតួនាទីឬឡើងតួនាទីដែលឡើងត្រឹមល្អមើល កម្រិតក្នុងCVនៅតែមិនអាចឡើងទៅ Seniroឬ Manager អ្នកកំពុងខាតប្រាំឆ្នាំជាមួយកន្លែងមួយដែលគ្មានឆន្ទៈក្នុងការកសាងអាជីពពិតសម្រាប់ជីវិតអ្នកឡើយ។ អ្នកមិនគួរទ្រាំនៅដល់អាយុ៤០ ដល់ពេលគេដេញចោល ឬក្មេងជំនាន់ក្រោយមកត្រួតពីលើនោះឡើយ។
ស្ថាប័នល្អមួយ គឺកន្លែងដែលមនុស្សវ័យក្មេងគ្រប់គ្នាត្រូវបានបញ្ចេញអស់សក្តានុពលដ៏អស្ចារ្សក្នុងជីវិតយុវវ័យរបស់ពួកគេ មិនមែនយកគេមកអង្គុយស្តាប់ចាស់ៗរអ៊ូរទំាបង្កើតបក្សក្រុម បង្កើតទំនាស់ បង្រៀនស្ទីលលាបពណ៌ បែងចែកនោះទេ។
៣ អ្នកជាមនុស្សចោលម្សៀត
សម្តីនេះធ្ងន់ប៉ុន្តែវាជាការពិត។ រយៈពេល៥ឆ្នាំគេរៀនបានបរិញ្ញាប័ត្ រលើសពីមួយ ឯអ្នកវិញនៅធ្វើការដដែល ហើយចាស់តែមុខនិងសក់។ ប្រសិនមេដឹកនាំរបស់អ្នកល្អ ជុំរុញតែអ្នកមិនចង់ ស្ថាប័នអ្នកលើកទឹកចិត្តមានគោលនយោបាយខ្លាំងតែអ្នកមិនលុះ មិនចង់សាកថ្មី ខ្លាចលំបាក ខ្លាចបាត់ឱកាសកម្សាន្ត អ្នកគួរដាក់ឈ្មោះថាខ្លួនឯងថា ដូចម្តេច?

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦
ZAP
30/07/2025 at 3:31 pm
Zaproxy dolore alias impedit expedita quisquam.