ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា សម្តែងការរលឹកដឹងគុណធំធេងបំផុត ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិវិញ ។ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២៦នេះ គឺខួបគម្រប់៧៣ឆ្នាំហើយ នៃការទទួលបានឯករាជ្យភាពពេញលេញមកវិញ ដែលកម្ពុជា បានទាមទារឯករាជ្យបាននៅឆ្នាំ១៩៥៣ ក្រោយបារាំងបានដាក់អាណានិគមលើប្រទេសកម្ពុជា អស់រយៈពេល៩០ឆ្នាំកន្លងទៅ ពោលតាំងពីឆ្នាំ១៨៦៣ មកម្លេះ ។ ប្រជាពលរដ្ឋ បង្ហាញសេចក្តីនឹករលឹកដឹងគុណដ៏ធំធេងបំផុតចំពោះ ព្រះរាជបូនីយកិច្ចដ៏ឧត្តុងឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ...
ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគសរុប ៣៧គម្រោង ក្នុងទំហំ ទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩ពាន់កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ គឺ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីចំនួន ២៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២០៥លានដុល្លារអាម៉េរិក និងអាច បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។...
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំឭកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងធំធេង និងក្លៀវក្លាបំផុតក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប៉ែន បូណា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារក្រសួងបរិស្ថានបានដឹកកូនឈើ៣ពាន់ដើមដល់ទីតាំង ដើម្បីប្រគល់និងដាំនៅភូមិរង់ចាំ នៃភូមិសាស្រ្តរបស់ ខេត្តបន្ទាយមានជ័យ។ ពិធីដាំឈើនឹងប្រព្រឹត្តទៅរួមគ្នានាថ្ងៃនេះតែម្ដង។ សូមជម្រាបថា ក្រសួងបរិស្ថាន បានសម្រេចផ្តល់កូនឈើចម្រុះសរុបចំនួន ៣,០០០ ដើម ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធ ដើម្បីយកទៅដាំដុះនៅ «ភូមិរង់ចាំ» ដែលជាតំបន់យុទ្ធសាស្ត្រតាមបណ្តោយព្រំដែន សម្រាប់ជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក។ សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការគាំទ្រដល់មូលដ្ឋាន និងដៃគូសហការ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស...
នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងព្រះរាជពិធីប្រទានភ្លើងទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧៣ (៩ វិច្ឆិកា ១៩៥៣-៩...
ព្រឹត្តិការណ៍ជិះកង់កម្សាន្ដចម្ងាយ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ រៀបចំក្លិបអ្នកជិះកង់អូដាកចម្រុះកម្ពុជា ដោយមានកិច្ចសហការ និងការគាំទ្រពេញទំហឹងពីក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានប្រព្រឹត្តដោយជោគជ័យ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត ៦០០នាក់ មកពី ១៤ជាតិសាសន៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រធំៗចំនួន ២ គឺអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងការស្វាគមន៍មកកាន់ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមដ៏ធំ នៃការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។ កម្មវិធីកីឡាទេសចរណ៍ដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព...
ភ្ញៀវបរទេសដែលមករស់នៅ និងធ្វើការនៅកម្ពុជា បង្ហាញការស្ញើចសរសើរ ចំពោះការរីកចម្រើន របស់ផលិតផលខ្មែរដែលមានទាំងសោភ័ណ្ឌភាព និងគុណភាព។ ភ្ញៀវបរទេសដើមកំណើតអាមេរិក ដែលមករស់នៅ និងធ្វើការនៅកម្ពុជា បានប្រាប់ BTV នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ពួកគេ ពេញចិត្តប្រទេសកម្ពុជា ដែលផ្ដល់ភាពកក់ក្ដៅសម្រាប់ជនបរទេសមកលេងកម្សាន្ដ និងស្នាក់នៅដើម្បីបំពេញការងារ។ ហើយសម្រាប់ផលិតផលខ្មែរ ពួកគេស្ញើចសរសើរ ដែលមានសន្ទុះអភិវឌ្ឍលឿនខ្លាំង ក្នុងរយៈមួយជាងមួយឆ្នាំចុងក្រោយនេះ។ ពួកគេកត់សម្គាល់ថា ផលិតផលខ្មែរ រីកចម្រើនខ្លាំង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួនជិត ៣ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ជំនួយស្បៀងបានទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ថា...