ព័ត៌មាន
សម្ដេចធិបតី នឹងចុះពិនិត្យតាមមណ្ឌលសុខភាពដោយមិនប្រាប់មុននោះឡើយ ដើម្បីតាមដានសេវាសុខាភិបាល
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចបានព្រលយឱ្យដឹងថា សម្ដេចនឹងចុះតាមដានរាល់សកម្មភាពនៅតាមស្ថាប័ននានា មណ្ឌលសុ ខភាព និងការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាលនៅតាមមូលដ្ឋានផងដែរ។ សម្ដេចបញ្ជាក់បន្ថែមថា ការចុះតាមដាននេះនឹងមិនប្រាប់ឱ្យដឹងជាមុននោះឡើយ។
មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនោះ ក្រៅពីរម្លឹកពីការចុះដោយមិនប្រាប់ឱ្យដឹងជាមុននៅតាមទីតាំងមួយចំនួន ដើម្បីតាមដានការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាល និងស្វែងយល់ពីតម្រូវការ ព្រមទាំងសុខទុក្ខរបស់ប្រជាពលរដ្ឋនោះ សម្ដេចធិបតីនៅថ្ងៃនេះក៏បានព្រ លយឱ្យដឹងថា សម្ដេចនឹងចុះទៅពិនិត្យតាមមណ្ឌលសុខភាពនៅពេលយប់ ដោយមិនប្រាប់ឱ្យដឹង នោះឡើយ ដើម្បីតាមដានសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោង។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រម្លឹកបន្ថែមថា ដើម្បីពលរដ្ឋមានសុខភាពល្អ គឺគ្រូពេទ្យត្រូវពិនិត្យវាយតម្លៃលើអ្នកជំងឺឱ្យត្រូវតាមស្ថានភាពរបស់អ្នកជំងឺ ពង្រឹងគុណភាពសុខាភិបាលឱ្យកាន់តែប្រសើរ និងត្រូវចេះបង្ការកុំឱ្យមានជំងឺ៕ ដោយ៖ គង់ ឌិន








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន