ព័ត៌មាន
ជើងហោះហើរ AirAsia មួយទៅប្រទេសចិន ចុះចតដោយសុវត្ថិភាពវិញភ្លាមៗ បន្ទាប់ពីភ្លើងឆេះម៉ាស៊ីន
អាជ្ញាធរម៉ាឡេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ មីនា) នេះថា ជើងហោះហើររបស់ក្រុមហ៊ុន AirAsia ដែលធ្វើដំណើរទៅកាន់ប្រទេសចិន បានវិលត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួវិញដោយសារតែភ្លើងឆេះម៉ាស៊ីន ភ្លាមៗបន្ទាប់ពីហោះឡើង ហើយបានចុះចតដោយសុវត្ថិភាព ដោយមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។

នាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Selangor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ AK128 នៅលើយន្តហោះអ៊ែរប៊ឺស A320 ពេលនោះកំពុងធ្វើដំណើរទៅកាន់ទីក្រុង ស៊ិនជិន (Shenzhen) របស់ចិន ប៉ុន្តែបានត្រលប់ទៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួវិញ បន្ទាប់ពី “បំពង់ខ្យល់បានផ្ទុះឡើង” បណ្តាលឱ្យឆេះម៉ាស៊ីនខាងស្តាំ មិនយូរប៉ុន្មានបន្ទាប់ពីម៉ោងចេញដំណើរ ០៩:៥៩ នាទីយប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធ។

នាយកដ្ឋានបាននិយាយថា អណ្ដាតភ្លើងត្រូវពន្លត់ទាំងស្រុងដោយប្រព័ន្ធដែលផលិតឡើងរបស់យន្តហោះ មុនពេលចុះចតដោយសុវត្ថិភាពបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដោយបន្ថែមថា អ្នកដំណើរ និងបុគ្គលិកទាំងអស់ ១៧១នាក់មិនមានគ្រោះថ្នាក់អ្វីឡើយ។
នាយកដ្ឋានអគ្គិភ័យនិយាយថា បុគ្គលិករបស់ខ្លួនបានធានាសុវត្ថិភាពអ្នកដំណើរ និងបុគ្គលិកបានចេញពីយន្តហោះ ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើងដើម្បីធានាថាមិនមានការឆាបឆេះបន្ថែមទៀត។ ភ្លាមៗនេះ ក្រុមហ៊ុនមេរបស់ AirAsia គឺស្ថាប័ន Capital A មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន