ព័ត៌មាន
ក្រុមការងារសមាគម អ.ម.ត ជួបសំណេះសំណាលជាមួយបេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦ (លើកទី២)
នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន ចំនួន ៧៨រូប ដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦ (លើកទី២)។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម បាននាំយកប្រសាសន៍សាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់គណៈកម្មការចំពោះកិច្ច វាយតម្លៃ និងជ្រើសរើសនិស្សិត និងបេក្ខជន។ ឯកឧត្តមបានគូបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យគណៈកម្មការចំពោះកិច្ចជ្រើសរើស និងវាយតម្លៃ នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត រៀបចំដំណើរការជ្រើសរើសនិស្សិតទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ចំនួន ៧៨កន្លែង។
ទន្ទឹមនឹងនេះ ក្រុមការងារនៃគណៈកម្មការចំពោះកិច្ច វាយតម្លៃ និងជ្រើសរើសនិស្សិត និងក្រុមការងារជាអតីតនិស្សិតអាហារូបករណ៍ អ.ម.ត ដែលបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍នីមួយៗ ដើម្បីឱ្យបេក្ខជនយល់កាន់តែច្បាស់ ព្រមទាំងចែករំលែកពីបទពិសោធសិក្សា និងការរស់នៅក្នុងប្រទេសចិន ផងដែរ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន